បារាំងនឹងបញ្ជូនកាំភ្លើងធំចល័តបន្ថែមទៀតទៅដល់អ៊ុយក្រែន

ប៉ារីស៖ រដ្ឋមន្ត្រីការពារជាតិបារាំង លោក សេបាស្ទៀន ឡឺក័រនុយ បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសរបស់លោកនឹងបញ្ជូនកាំភ្លើងធំ Caesar ចំនួន១២គ្រឿងបន្ថែមទៀត រួមទាំងឧបករណ៍ការពារអាកាសទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

លោក ឡឺក័រនុយ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីស ជាមួយសមភាគីអ៊ុយក្រែន លោក អូឡិចស៊ី រ៉េសនីកូវ ថា បំណែកកាំភ្លើងធំចំនួន ១៨គ្រឿងដែលបានចែកចាយរួចហើយ ត្រូវបានចែកចាយចេញពីហិរញ្ញប្បទានប្រមាណ ២០០លានអឺរ៉ូ ឬប្រមាណ ២១៧លានដុល្លារ ដែលបារាំងបានបង្កើតឡើងដើម្បីផ្តល់ថវិកាសម្រាប់អាវុធជួយដល់អ៊ុយក្រែន។

ការប្រកាសខាងលើនេះធ្វើឡើងស្របពេលដែលបារាំងនៅពុំទាន់បានប្តេជ្ញាចិត្តនៅឡើយទេ ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធដ៏សំខាន់ Leclerc ទៅកាន់អ៊ុយក្រែន។
ប្រមុខការពារជាតិបារាំងរូបនេះបានសង្កត់ធ្ងន់ទៀតថា បណ្តុំថ្មីនៃកាំភ្លើងធំ howitzers នឹងត្រូវបានចែកចាយនៅក្នុងសប្តាហ៍ខាងមុខនេះ ហើយត្រូវបានបញ្ជាទិញដំបូងដោយប្រទេសដាណាម៉ាក។

ដាណឺម៉ាកក៏បានសន្យាផងដែរ ក្នុងការបញ្ជូននាវាចម្បាំងដែលមានស្រាប់របស់ខ្លួន បន្ថែមពីលើកាំភ្លើងធំផលិតដោយបារាំង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner