អាមេរិករឹតត្បឹតការផ្គត់ផ្គង់ក្រុមហ៊ុនអ៊ីរ៉ង់ ចំពោះការផលិតដ្រូន ដែល រុស្ស៊ីយកទៅប្រើនៅអ៊ុយក្រែន

អាមេរិក៖ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា សហរដ្ឋ អាមេរិកបានដាក់ការរឹតបន្តឹងពាណិជ្ជកម្មថ្មីលើអង្គភាពនិងក្រុមហ៊ុនចំនួនប្រាំពីររបស់អ៊ីរ៉ង់ ចំពោះការផលិតយន្តហោះគ្មានមនុស្ស បើក(ដ្រូន) ដែលរុស្ស៊ីបានយកទៅប្រើដើម្បីវាយប្រហារអ៊ុយក្រែន ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួន។នេះបើតាមការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តាមការរឹតបណ្ដឹងថ្មីក្រុមហ៊ុន និងអង្គភាពទាំងនោះត្រូវជាប់ ក្នុង បញ្ជី ត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក ចំពោះការចូលរួម ក្នុងសកម្មភាពដែលផ្ទុយនឹងសន្តិសុខជាតិ និងផលប្រយោជន៍ គោល នយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ រ៉យទ័រថា ការរឹតត្បឹតរបស់ក្រសួងពាណិជ្ជកម្មចុងក្រោយនេះ មានបង្ហាញក្នុង ឯកសារបឋមមួយនៃទិនានុប្បវត្តិប្រចាំថ្ងៃរបស់រដ្ឋាភិបាលអាមេរិក U.S. Federal Register ដែលគ្រោងបោះពុម្ពជាផ្លូវការនៅថ្ងៃ ពុធនេះ។

គួររំឭកថា ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននៅចុងខែ កុម្ភៈឆ្នាំ ២០២២ មក សហរដ្ឋអាមេរិក និងប្រទេសជាង៣០ ផ្សេងទៀត បានព្យាយាមកម្រិតវិស័យការពារជាតិរបស់ ប្រទេស នេះ ដោយប្រើការគ្រប់គ្រងការនាំចេញដើម្បីរឹតត្បឹតមិន ឱ្យរុស្ស៊ី អាចប្រើបច្ចេកវិទ្យារបស់ខ្លួន។ ផ្ទុយទៅនឹងចំណាត់ការនេះ លោកខាងលិច ក៏ដូចជាអ៊ុយក្រែន បានចោទប្រកាន់អ៊ីរ៉ង់ថាបាន ធ្វើការផ្គត់ផ្គង់ដ្រូនដែលខ្លួនផលិតឱ្យរុស្ស៊ី ដើម្បីយកទៅវាយ ប្រហារ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានថាមពលរបស់អ៊ុយក្រែន យ៉ាងដំណំ។

ក្រុមហ៊ុន និងអង្គភាពអ៊ីរ៉ង់ ដែលជាប់ក្នុងបញ្ជីគ្រប់គ្រងឥឡូវនេះ រួម មានក្រុមហ៊ុនរចនានិងផលិតម៉ាស៊ីនយន្តហោះ (DAMA) កង កម្លាំង អាកាសយានិកនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ អង្គការ ស្រាវជ្រាវជីហាដនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ក្រុមហ៊ុនផលិត ដ្រូន Oje Parvaz Mado Nafar និង Paravar Pars ក្រុមហ៊ុន ឧស្សាហកម្មអាកាសចរណ៍ Qods Aviation Industry និង Shahed Aviation Industries ។
តាមការរឹតត្បឹតចុងក្រោយ ក្រុមហ៊ុនផ្គត់ផ្គង់ណាមួយទៅឱ្យ ក្រុមហ៊ុន ឬអង្គភាពទាំងនេះ ត្រូវមានអាជ្ញាប័ណ្ណដើម្បីដឹកជញ្ជូន ទំនិញ និងបច្ចេកវិជ្ជា លើកលែងតែអាហារ និងថ្នាំពេទ្យ ហើយ អាជ្ញាបណ្ណនាំចេញ ក៏នឹងត្រូវពិនិត្យតាមករណីនីមួយៗ។
ទោះបីជាយ៉ាងនេះក៏ដោយ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក បានថ្លែងថា៖ «ទណ្ឌកម្ម មិនមានឥទ្ធិពលលើសមត្ថភាពផលិតដ្រូនរបស់អ៊ីរ៉ង់នោះទេ ពីព្រោះដ្រូនទាំងអស់ត្រូវបានផលិតក្នុងស្រុក។ នេះគឺជាការចង្អុលបង្ហាញយ៉ាងមុតមាំថា ដ្រូនដែលបានបាញ់ ទម្លាក់ នៅអ៊ុយក្រែន និងប្រើប្រាស់គ្រឿងបន្លាស់ផ្សេងៗដែល ផលិត ដោយប្រទេសលោកខាងលិច មិនមែនជាកម្មសិទ្ធិរបស់ អ៊ីរ៉ង់»៕
ដោយ៖ហួន ឌីណា

ads banner