ប្រជាសហគមន៍អន្លង់ព្រីងរំពឹងទទួលបានភ្ញៀវឡើងវិញក្នុងឆ្នាំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ តំបន់មួយក្លាយជាគោលដៅទេសចរណ៍បានព្រោះ វា មានលក្ខណៈពិសេស អ្វីមួយដែលអាចទាក់ទាញចិត្តអ្នក ទៅ សម្រាក លំហែ ។គោលដៅទេសចរណ៍មួយ អាចមានលក្ខណៈ ពិសេស លើសពីមួយ អាស្រ័យលើអំណោយផលពីធម្មជាតិ បូករួមជាមួយនឹងការរៀបចំបន្ថែម។

តំបន់ទេសចរណ៍បែបសហគមន៍ គឺមិនត្រឹមតែជាតំបន់ទេសចរណ៍ មួយមុខនោះទេ វាថែមទាំងជាតំបន់ដែលសម្បូរទៅដោយធនធាន ធម្មជាតិ និងដែលប្រជាពលរដ្ឋអាស្រ័យផលច្រើនផងដែរ។ ប៉ុន្តែ ដើម្បីអាចរក្សាការពារធនធានធម្មជាតិទាំងនោះកុំឱ្យបាត់បង់ក្រសួងបរិស្ថាន ជារឿយៗបានបញ្ចូលតំបន់នានាទៅជាសហគមន៍ អេកូ ទេសចរណ៍ ដោយការធ្វើបែបនេះគឺប្រជាពលរដ្ឋនឹងមានចំណូល បន្ថែម ហើយមិនសូវពឹងផ្អែកលើធនធានធម្មជាតិច្រើនពេក។

ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត សហគមន៍តំបន់ការពារ ធម្មជាតិអន្លង់ព្រីង គឺជាតំបន់ដែល មានសក្កានុពលទេសចរណ៍ ជា ច្រើនប្រភេទចម្រុះគ្នា។ ជាតំបន់ដែលភ្ញៀវទេសចរអាចដកស្រង់ យក បទពិសោធន៍ និងការកម្សាន្ដខុសៗគ្នាផងដែរ។

អ្នកនាង សាយ អាំ ដែលជាអ្នកទទួលបន្ទុកខាងគណនីរបស់ សហគមន៍ បានឱ្យដឹងថា កាលពីមុនកូវីដវាយលុកពោលគឺអំឡុង ឆ្នាំ ២០១៨-២០១៩ សហគមន៍អាចសល់ចំណូលចូល សហគមន៍ ក្នុងមួយឆ្នាំជាងមួយពាន់ដុល្លារ។

អ្នកនាងបញ្ជាក់ថា៖«ចំណូលជាងមួយពាន់ដុល្លារនេះគឺផាត់អស់ថ្លៃចំណាយផ្សេងៗរួចហើយ និយាយ ទៅគឺវាជាលុយដែលចូលទៅ ក្នុង សហគមន៍យើង ហើយយើងយកទៅកសាង កែកុន តំបន់ យើងឱ្យ កាន់តែមានភាពទាក់ទាញ។»
ប៉ុន្តែដោយឡែកសម្រាប់ឆ្នាំ ២០២០- ២០២១ និង ២០២២កន្លង ទៅ អ្នកនាងបានឱ្យដឹងថា នៅតែមិនទាន់មានភ្ញៀវវិលត្រឡប់មក វិញច្រើននៅឡើយទេ។ ដូច្នេះហើយចំណូលចូលសហគមន៍ ក៏មិន ទាន់អាចទទួលបានច្រើននោះដែរ។
បើទោះបីជាយ៉ាងនេះក៏ដោយមួយខែដំបូងនៃឆ្នាំ ២០២៣នេះ អ្នកនាង សាយ អាំ បានរំលេចថា៖ «មួយខែនេះ សហគមន៍ យើង ទទួលបានភ្ញៀវជាង៥០នាក់ ។ចំនួននេះបើទោះជាមិន ច្រើន ពេក ប៉ុន្តែក៏គ្រាន់បើជាងឆ្នាំមុនដែរ»។

តាមរយៈសញ្ញាល្អនេះ អ្នកនាងបង្ហាញក្ដីរំពឹងថា ភ្ញៀវនឹងវិល ត្រឡប់មកវិញកាន់តែច្រើន យ៉ាងហោច ណាស់ក៏ប្រហាក់ ប្រហែល នឹងឆ្នាំ២០១៩ដែរ។ប្រសិនបើដូច្នេះមែន សហគមន៍ ទាំងមូលនឹងបន្តពង្រឹង សេវាកម្មទេសចរណ៍ ថែមទាំងអាច រក្សាទុកនូវមុខរបរប្រពៃណីរបស់សហគមន៍ឱ្យគង់វង្ស។

លោក សូត ឡាន់ ដែលជាប្រធានក្រុមទេសចរណ៍នៅក្នុង សហគមន៍ អន្លង់ព្រីងឱ្យដឹងថា សហគមន៍របស់លោកមានសេវា កម្មជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរ ដែលសេវាកម្មទាំង នោះ មាន លក្ខណៈប្លែក និងជាបទពិសោធន៍ថ្មីសម្រាប់ អ្នកទេសចរ ទាំងក្នុង និងក្រៅស្រុកអាចទៅសាកបាន។

លោក សូត ឡាន់ បានមានប្រសាសន៍ថា៖ «សហគមន៍យើង មាន សេវាកម្មម្ហូបអាហារ ផ្ទះស្នាក់បែប សហគមន៍ ទស្សនាការធ្វើនំ បញ្ចុក ទស្សនាការបិទស្រា ការត្បាញកញ្ចូត ទៅមើលសត្វក្រៀល និងចូល ទៅរូងភ្នំជាដើម។»
ការធ្វើនំបញ្ចុក ការត្បាញចចូត និងការបិតស្រា សុទ្ធសឹង តែ ជាសកម្មភាពដែលប្រជាជនក្នុងតំបន់ បានធ្វើតាំងពីដូនតាមក ដែលបច្ចុប្បន្ននេះគេមិនងាយនឹងបានឃើញឡើយ។ មិនត្រឹម តែទៅទស្សនា អ្នកទេសចរថែមទាំងអាចរៀនសាកធ្វើ និងរៀន ស្វែងយល់ពីប្រជាជនផ្ទាល់តែម្ដង។

លោក សូត ឡាន់ បានឱ្យដឹងថា៖ «សហគមន៍ព្យាយាម ផ្ដល់ ឱ្យនូវជម្រើសជា ច្រើន ដើម្បីអាចឱ្យភ្ញៀវអាចសម្រាកបាន ដោយ ពេញចិត្ត ព្រមទាំងមិនចំណាយថវិកាច្រើន…ម្យ៉ាងទៀត ពេល ធ្វើបែបនេះ ប្រជាជនគាត់នឹងមិនផ្លាស់ប្ដូររបរពីដូនតាគាត់ ទៅ ធ្វើអីផ្សេងទៀត ហើយអីចឹងទៅ អត្តសញ្ញាណយើងក៏មិន បាត់បង់»។
សហគមន៍មួយអន្លង់ព្រីងត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ ក្នុងបំណង រក្សានូវវប្បធម៌ទំនៀមទំលាប់របស់ ប្រជាជនក្នុង សហគមន៍ និងជាពិសេសថែរក្សានូវសត្វក្រៀល ដែលជាប្រភេទ សត្វកម្រឱ្យស្ថិតស្ថេរតរៀងទៅ៕
ដោយ៖ កែវ បុស្បា

ads banner