មហាអំណាចអវកាសចិន គ្រោងសាងសង់ស្ថានីយទាក់ទង បណ្តាញ ផ្កាយរណបនៅទ្វីបអង់តាក់ទិក
ប៉េកាំង៖ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាន ចេញ ផ្សាយថា ប្រទេសចិនជាប្រទេសទីបីហើយដែលបានបញ្ជូន មនុស្ស ទៅកាន់លំហអាកាស បន្ទាប់ពីសហភាពសូវៀត និងសហរដ្ឋអាមេរិក។ សព្វថ្ងៃនេះ ចិនកំពុងរៀបចំសាងសង់ស្ថានីយទាក់ទងបណ្តាញផ្កាយរណប ពីភពផែនដីមួយនៅតំបន់អង់តាក់ទិក ដើម្បីទុកជាទីតាំងផ្ដល់ការគាំទ្រផ្នែក បណ្តាញ ផ្សេងៗទៅកាន់ផ្កាយរណបដែលកំពុងធ្វើការឆ្លុះមើល និងត្រួត ពិនិត្យទៅលើផ្ទៃមហាសមុទ្រ។
ការកើនឡើងនៃស្ថានីយទាក់ទងបណ្តាញផ្ដាយរណបពីភពផែនដីផ្ទាល់របស់ចិន ដែលបង្កើតឡើងដើម្បីគាំទ្រមុខងារបន្ថែមទៀតដល់ផ្កាយរណបនៅ លើអាកាសជាច្រើន ជាពិសេសមហិច្ឆតាចង់ពង្រីកវិស័យអវកាសរបស់ចិន បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួនមានការព្រួយបារម្ភថា ចិនអាចនឹង ប្រើ ប្រាស់បច្ចេកវិទ្យាអវកាសនេះ សម្រាប់ធ្វើចារកម្ម។ ប៉ុន្តែការលើកឡើងពីការ ព្រួយបារម្ភនេះ ត្រូវបានចិនបដិសេធថាជារឿងមិនពិតទាំងស្រុង។
គួររម្លឹកថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអវកាសរបស់ប្រទេសស៊ុយអែត ធ្លាប់បានផ្គត់ផ្គង់ស្ថានីយទាក់ទងបណ្តាញផ្ដាយរណបពីភពផែនដីដែលអាចជួយគាំទ្រដល់យានអវកាសរបស់ចិន ដូចជាការជួយសម្រួលដល់ការ បញ្ជូន ទិន្នន័យជាដើម។ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានបដិសេធមិន បន្ត កិច្ច សន្យាជាមួយប្រទេសចិន ឬទទួលបានសំណើអាជីវកម្មថ្មីៗពីប្រទេស ចិនទៀតនោះទេ ដោយសារតែមូលហេតុនៃការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រ នយោបាយ។
យោងតាមសារព័ត៌មានគ្រប់គ្រងដោយរដ្ឋចិនឈ្មោះថា China Space News បានរាយការណ៍ថា ក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (China Aerospace Science and Technology Group) នឹងធ្វើការ សាងសង់ស្ថានីយសម្រាប់ជាមូលដ្ឋានស្រាវជ្រាវនៅឯទីក្រុងចុងសាន (Zhongshan) ដែលជាស្ថានីយស្រាវជ្រាវអចិន្ត្រៃយ៍មួយក្នុង ចំណោមពីរ ទៀតស្ថិតនៅទ្វីបអង់តាក់ទិក។ គម្រោងសាងសង់នេះបានផ្ដួចផ្ដើមឡើង បន្ទាប់ពីក្រុមហ៊ុននេះបានឈ្នះការដេញថ្លៃ ក្នុងតម្លៃ ៦,៥៣ លានដុល្លារ អាមេរិក។
គេសង្កេតឃើញថា មិនទាន់មានព័ត៌មានលម្អិតអំពីបច្ចេកទេស នៃ គម្រោង នេះ ត្រូវបានចេញផ្សាយនៅក្នុងរបាយការណ៍នៅឡើយទេ បើទោះ បីជា សារព័ត៌មាន China Space News បានបោះពុម្ពផ្សាយ រូបភាពចំនួនពីរ ដែលបានរចនាឡើងដោយវិចិត្រករម្នាក់។ ក្នុងរូបភាពនោះ បានបង្ហាញអំពី ស្ថានីយចំនួនបួន កន្លែងស្ថិតនៅទីក្រុងចុងសាន ដែលមានទីតាំងនៅភាគ ខាងកើតឆ្នេរ Prydz Bay នៃទ្វីបអង់តាក់ទិក និងដែលត្រូវជាភាគ ខាងត្បូង នៃមហាសមុទ្រឥណ្ឌា។
គួរដឹងដែរថា គម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ទូលំទូលាយ យ៉ាងច្រើនទៀតរបស់ប្រទេសចិន ក្នុងគោលបំណងកសាងសេដ្ឋកិច្ចសមុទ្រ និងប្រែក្លាយប្រទេសចិនទៅជាមហាអំណាចសមុទ្រ នេះបើយោងតាម សារព័ត៌មានរដ្ឋដដែលខាងលើ។
ជាក់ស្ដែងស្ថានីយមួយដែលសាងសង់ដោយចិនស្ថិតនៅតំបន់ Patagonia របស់ប្រទេសអាហ្សង់ទីន បានធ្វើឱ្យមានការព្រួយបារម្ភអំពីគោលបំណង របស់ចិន បើទោះបីជាមានការអះអាងម្ដងហើយម្ដងទៀតពីភាគីចិនថា គោលដៅរបស់ស្ថានីយ៍នេះគឺបង្កើតឡើងដើម្បីសង្កេតមើលដំណើរអវកាសប្រកបដោយសន្តិភាព និងជួយសម្រួលដល់បេសកកម្មយានអវកាសតែ ប៉ុណ្ណោះ ក៏ដោយ។
គួររម្លឹកផងដែរថា កាលពីឆ្នាំមុន ចិនបានសំចតកប៉ាល់តាមដានយោធាមួយ គ្រឿងនៅឯកំពង់ផែហាំបាន់តូតា (Hambantota) ក្នុងប្រទេសស្រីលង្កា ដែលជាកំពង់ផែសាងសង់ឡើងដោយក្រុមហ៊ុនរដ្ឋចិន។
អ្នកវិភាគមួយចំនួនយល់ឃើញថា កប៉ាល់នេះបានប្រើប្រាស់សម្រាប់ឃ្លាំ មើល ការបាញ់បង្ហោះផ្កាយរណប គ្រាប់រ៉ុក្កែត និងគ្រាប់មីស៊ីល ប៉ុន្តែវា បាន បង្កឱ្យមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង ជាពិសេស ប្រទេសឥណ្ឌា ដែលការព្រួយបារម្ភទាំងអស់នោះគឺផ្ដោតទៅលើ សក្តានុពល នៃចារកម្មរបស់ចិន។
កាលពីខែតុលា ប្រទេសចិនបានបើកដំណើរការស្ថានីយអវកាសចំនួន បីទី តាំង ដែលជាស្ថានីយចុងក្រោយបង្អស់របស់ខ្លួន។ វាបានក្លាយជាស្ថានីយ ទីពីរហើយដែលមានមនុស្សរស់នៅជាអចិន្ត្រៃយ៍នៅក្នុងគន្លងវិលជុំវិញផែនដីកម្រិតទាប បន្ទាប់ពីស្ថានីយអវកាសអន្តរជាតិដឹកនាំដោយក្រុមហ៊ុន អវកាស ណាសា (NASA) ។
ដោយ៖ ធា សុណា
ប្រភព៖ Space power China to build ground stations on Antarctica to support satellites