ថ្ងៃទី២ខែកុម្ភៈ៖យានយន្តល្មើស ៤២៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១០៨គោលដៅដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៤៥៨ គ្រឿង ម៉ូតូ ចំនួន ៣៩១ គ្រឿង ។ក្នុងនេះសមត្ថកិច្ចបានរក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤២៩ គ្រឿង មាន ម៉ូតូ ចំនួន ៣៧៩ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកបានឱ្យដឹងទៀតថា រយៈពេលពីរថ្ងៃ ( ថ្ងៃ ទី ០១-០២ ខែកុម្ភៈ ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៩៦៧ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៩០៨ គ្រឿង ម៉ូតូ មាន ចំនួន ៨២២ គ្រឿង ត្រូវ បាន ផាកពិន័យ តាមច្បាប់។

របាយការណ៍ ដដែលបាន វាយតម្លៃ រយៈពេលពីរថ្ងៃ នៃ ខែកុម្ភៈ នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដែរ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្ស ស្លាប់ ចំនួន ៣ នាក់ ( ស្រី ១ នាក់ ) របួសធ្ងន់ ចំនួន ៥ នាក់ ( ស្រី ១ នាក់ ) និង របួសស្រាល ចំនួន ១ នាក់ ( ស្រី ) គឺកើតឡើងដោយសារ តែការប៉ះទង្គិចគ្នាចំនួន ប្រាំលើក៕

ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner