អ្នកពាក់ព័ន្ធចំនួន ៤៦នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០២ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៤៦ នាក់ ( ស្រី ៥ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូ ទាំង ប្រទេស ចំនួន ១៥ករណី កាលពីថ្ងៃ ទី ០២ ខែមករា ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៤៦ នាក់ រួម មាន ៖ ជួញដូរ ១២ ករណី ឃាត់ ៣៦ នាក់ ( ស្រី ៤ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ ១ នាក់ , ប្រើប្រាស់ ២ ករណី ឃាត់ ៩ នាក់ ( ស្រី ១ នាក់ ), រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅប្រាំពីរខេត្ត រួមមាន: កណ្តាល, កំពង់ចាម, ត្បូងឃ្មុំ, បាត់ដំបង, ព្រះ សីហ នុ , កំពត, បន្ទាយ មាន ជ័យ , ក្នុងនោះ មាន ១០អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ៩អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព៕

ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner