រថភ្លើងដឹកទំនិញបុកកុមារម្នាក់បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ម្នាក់ទៀត នៅអាល្លឺម៉ង់
ប៊ែកឡាំង៖ កុមារម្នាក់បានស្លាប់ និងកុមារម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថភ្លើងដឹកទំនិញបុកនៅប្រទេសអាល្លឺម៉ង់។
កុមារម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានរថភ្លើងដឹកទំនិញបុកក្នុងទីក្រុង រ៉េកឃ្លីងហោសិន (Recklinghausen) ជាទីក្រុងមួយ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមរដ្ឋមន្ត្រីមហាផ្ទៃ នៃរដ្ឋ ន័រ រ៉ាញ់ វ៉េសផាលា (North Rhine-Westphalia) របស់អាឡឺម៉ង់ ជាកន្លែងដែលឧបទ្ទវហេតុបានកើតឡើងនោះ បានឲ្យដឹងថា កុមារដែលរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាមួយនឹងរបួសដែលគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែ មិនមានព័ត៌មានលម្អិតបន្ថែមអំពីអាយុ ឬភេទរបស់កុមារត្រូវបានផ្តល់ឱ្យទេ។
បុគ្គលិកសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ នៅម៉ោង៦ ល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ហើយប៉ូលិសបានឆែកឆេរផ្លូវដោយ ប្រើពិល និងដ្រូន៕ ប្រភព៖ Reuters ប្រែសម្រួលដោយ៖ សារ៉ាត