ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០១នាក់, អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ នៅរសៀល ថ្ងៃ សុក្រ ទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល នៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង នៃការបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០១នាក់, ឣ្នកជាសះស្បើយ ០២នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០១នាក់, អ្នកជាសះស្បើយ ០២នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖
- ករណីឆ្លង សហគមន៍ អ្នកឆ្លងថ្មី ០១នាក់(អូមីក្រុង)
- អ្នកដំណើរពីបរទេស គ្មាន
គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣
- អ្នកឆ្លងសរុប= 138,695 នាក់
- អ្នកជាសះស្បើយ= 135,628 នាក់
- អ្នកស្លាប់= 3,056 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី