អាជ្ញាធរកម្ពុជាគ្រោងសាងសង់រោងចក្រទឹកស្អាតនិរោធជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាត១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រោងសាងសង់រោងចក្រទឹកស្អាតនិរោធជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាត១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈ ដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់រោងចក្រនេះ នៅក្នុងឆ្នាំ ២០២៦ខាងមុខ។ នេះបើតាមពិធីចុះហត្ថលេខា លើកំណត់ប្រជុំ ពិភាក្សា ស្តីពីការរៀបចំសិក្សាសមិទ្ធលទ្ធភាព របស់គម្រោងពង្រីកប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតនិរោធ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងភ្នាក់ងាចៃកា( JICA) កាលពីចុងសប្តាហ៍មុន។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឯកឧត្តម ឡុង ណារ៉ូ រោងចក្រនេះ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៦ខាងមុខនេះ គឺ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនឬចៃកា (JICA) ដើម្បីធានារដល់ការផ្គត់ផ្គង់ទឹកជូនប្រជាជន នៅក្នុង រាជធានី ភ្នំពេញ ពិសេសជំរុញការផ្គត់ផ្គងតំបន់ភាគខាងកើត និងខាងត្បូង រាជធានីភ្នំពេញនិងមួយផ្នែកទៀត ចែកចាយទៅខេត្តកណ្តាល។

ឯកឧត្តមបានបញ្ជាក់បន្តថា៖«រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន សិក្សាគម្រោង ពង្រីក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ ជំហានទី៣ ដើម្បីពង្រីកការផ្គត់ផ្គង់ ទឹកស្អាត ឱ្យបានគ្រប់គ្រាន់ដល់ពលរដ្ឋនៅប៉ែកខាងកើត និងខាងត្បូងរាជ ធានីភ្នំពេញ ដោយសារតែបច្ចុប្បន្ន ប្រជាជនដែលរស់នៅប៉ែកខាងកើត និង ខាងត្បូងរាជធានីភ្នំពេញ មានទឹកប្រើប្រាស់មិនទាន់គ្រប់គ្រាន់ នៅឡើយ »។
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរូបនេះ បានបញ្ជាក់ទៀតថា ដើម្បី ជំរុញការផ្គត់ផ្គង់ទឹកឆ្លើយតបនៃការប្រើប្រាស់នេះ គម្រោងពង្រីករោងចក្រ ទឹក ស្អាត និរោធជំហានទី ៣ ដែលមានសមត្ថភាពផលិតប្រមាណជា ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ, ចាប់ពីឆ្នាំនេះតទៅ ទីប្រឹក្សាបច្ចេកទេស នឹងចាប់ផ្តើមពីសិក្សាពីសមិទ្ធសមត្ថភាពពីខែមេសា ខាងមុខនេះ។

ក្នុងនោះ បន្ទាប់ពីបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០២៤ រដ្ឋាករ ទឹក ស្វយ័ត ក្រុងភ្នំពេញ និងពិភាក្សាលើចំនួនឥណទាន ទៅលើ គម្រោងទាំងមូល ដែល នឹងផ្តល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បន្ទាប់មកនឹង ដាក់ដេញ ថ្លៃអ្នកសាងសង់ ការជ្រើសរើសអ្នកត្រួតពិនិត្យសំណង់ នឹងចាប់ ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២៦ ហើយនឹងគ្រោងបញ្ចប់នៅក្នុង ឆ្នាំ ២០២៩។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនទាន់ បញ្ជាក់ ពីទំហំថវិកាដែលត្រូវការ ដើម្បីចំណាយលើដំណើរ ការសាង សង់រោងចក្រទឹកស្អាតនិរោធជំហានទី៣ ថាមានចំនួនប៉ុន្មាននៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា រោងចក្រទឹកស្អាតនិរោធជំហានទី៣ គឺជា កម្មវិធីកំណត់ដែលបានចែងក្នុងគម្រោងមេជំហានទី៣ ដែលស្ថិតក្រោម ជំនួយ ឥតសំណង់របស់ប្រទេសជប៉ុន លើការសិក្សាគម្រោងមេឆ្នាំ ២០២១-២០៣០ គឺដើម្បីជំរុញការផ្គត់ផ្គត់ទឹក ដល់ពលរដ្ឋនៅរាជ ធានី ភ្នំពេញ ឱ្យបានតាមផែនការកំណត់នៅឆ្នាំ២០៣០ ពោលគឺត្រូវផលិតទឹក ឱ្យបាន ១,៨លានម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីធ្វើឱ្យប្រជាជនក្នុងរាជធានី ភ្នំពេញមានទឹកប្រើប្រាស់គ្រប់គ្រាន់។

គួរបញ្ជាក់ដែរថា ជុំវិញការអភិវឌ្ឍវិស័យទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ មានដៃគូរសហការសំខាន់ចំនួនពីរគឺ ទីភ្នាក់ងារសហ ប្រតិបត្តិការ អន្តរជាតិជប៉ុន និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍបារាំង (AFD) និងអឺរ៉ុបផងដែរ គឺបានសហការយ៉ាងជិតស្និទ្ធក្នុងការបង្កើតរោងចក្រ និងការធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានដៃគូរអភិវឌ្ឍន៍ក្នុង វិស័យទឹកស្អាត មួយទៀត ជាមួយកូរ៉េខាងត្បូង ដែលទទួលអភិវឌ្ឍន៍នៅតំបន់ អាកាស យានដ្ឋាន បង្កើតថ្មី និងការផ្គត់ផ្គង់នៅតំបន់អរិយ្យក្សត្រ។ ជាមួយគ្នានេះ បច្ចុប្បន្នកម្ពុជា ទទួលបានការឯកភាពពីកូរ៉េហើយ ខណៈនៅចុងខែគុម្ភៈនេះ ទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ នឹងបន្តចូលរួមអភិវឌ្ឍន៍ សំដៅជំរុញ ការអភិវឌ្ឍឱ្យឆ្លើយតបទៅនឹងផែនការឆ្នាំ ២០៣០ ដែលត្រូវមានទឹក ស្អាតប្រើប្រាស់ដល់ ១,៨លានម៉ែត្រគូបក្នុងមួយថ្ងៃ។

នៅឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាព ផលិត ទឹកស្អាត ប្រមាណ ៦៦០ពាន់ ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅអតិថិជន ចំនួន ៤៥ម៉ឺនគ្រួសារ។ តែយ៉ាងណាការផ្គត់ផ្គង់ទឹក នៅតែមានភាពខ្វះខាត ខណៈតម្រូវការទឹកបច្ចុប្បន្នមានប្រមាណពី ៧៥.០០០ម៉ែត្រគូប ទៅ៨០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃគិតមកដល់ ពេល នេះ រោងចក្រ ផលិតទឹកស្អាតនិរោធ បានសាងសង់រួចទាំងជំហានទី១ និងជំហានទី២ ក្នុងនោះ រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ បានផលិតទឹក ស្អាតបានចំនួន១៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ មាន សមត្ថភាព ផលិតទឹកស្អាតដូចជំហានទី១ដែរ។

ដោយឡែក នៅពេលរោងចក្រទឹកស្អាតនិរោធជំហានទី៣នេះ សាងសង់រួច កម្ពុជា-ចៃកា រំពឹងថា នឹងជំរុញការតភ្ជាប់ទឹកស្អាតទៅតំបន់ជាយក្រុង និង ធានាដល់ការផ្គត់ផ្គងទឹកឱ្យបានតាមផែនការកំណត់នៅឆ្នាំ២០៣០ ពោល គឺត្រូវផលិតទឹកឱ្យបាន ១,៨លានម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីធ្វើឱ្យប្រជាជន មានទឹកប្រើប្រាស់គ្រប់គ្រាន់៕
ដោយ៖ សែម ពិសី

ads banner