មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសកូលសុខអានភ្នំគូលែនកំពុងប្រែក្លាយជាទីកន្លែងកម្សាន្តនិងសិក្សាស្រាវជ្រាវពូជរុក្ខជាតិយ៉ាងសំខាន់នៅកម្ពុជា

ខេត្តសៀមរាប៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល (អ័រគីដេ)សុខ អាន ភ្នំគូលែន កំពុងបានប្រែក្លាយជាការបែងចែកតំបន់អភិវឌ្ឍន៍របស់មជ្ឈមណ្ឌលក្នុងនេះដូចជាការរៀបចំហេដ្ឋរចនាសម្ព័ន, ការសិក្សាស្រាវជ្រាវ, ការអប់រំផ្សព្វផ្សាយ, ការរៀបចំចិញ្ចឹមសត្វ និងកិច្ចសហការជាមួយដៃគូ និងយន្តការអភិវឌ្ឍន៍។

មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសកូលសុខអានភ្នំគូលែនស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ត សៀមរាបពោលគឺស្ថិតនៅជើងភ្នំគូលែន ក្បែរ ច្រកចូលឡើងទៅ លើ រមណីយដ្ឋានខ្នងភ្នំគូលែន។

ថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានដែលបានធ្វើដំណើរបំពេញទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែននៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ចាន់ សុម៉ាលី អនុលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ មជ្ឈមណ្ឌលនេះបានបង្កើតឡើងនៅឆ្នាំ ២០១៩ហើយ មានទំហំផ្ទៃដីសរុប ២០២០ហិកតា។

លោកជំទាវ បញ្ជាក់ថា សម្រាប់គោលបំណងសំខាន់នៃការបង្កើតមជ្ឈមណ្ឌលនេះដែរមានទិសដៅចំនួន៤សំខាន់ៗគឺទី១ ផ្តោតទៅលើការសិក្សាស្រាវជ្រាវ, ទី២គឺការថែរក្សាអភិរក្ស ប្រភេទកេរសកូលព្រៃ និង រុក្ខជាតិនានារបស់កម្ពុជាឱ្យគង់វង្ស, ទី៣គឺ ធ្វើការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបនៅកម្ពុជា និងទី៤គឺគោបំណងធ្វើយ៉ាងណាយើងអាចផ្សារភ្ជាប់នូវសេដ្ឋកិច្ច និងការអភិរក្ស។ការបង្កើតមជ្ឈមណ្ឌលនេះក៏ជាទីកន្លែងមួយសម្រាប់កម្សាន្ត និង ក៏ជាទីកន្លែងអាចជួយឱ្យប្រជាពលរដ្ឋគាត់រកការងារចំណូលបន្ថែមទៀតផងដែរ។មានន័យថាគោលដៅនៃការបង្កើតមជ្ឈមណ្ឌលនេះមិនត្រឹមមតែសម្រាប់កិច្ចការពារទេ ប៉ុន្តែនៅសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិយើង។

លោកជំទាវ ចាន់ សុម៉ាលី ដែលទទួលបន្ទុកមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសកូលសុខអានភ្នំគូលែនមានប្រសាសន៍ដោយបញ្ជាក់បន្ថែមទៀតថា៖ក្រោយទទួលការអនុញ្ញាតរបស់រាជរដ្ឋាភិបាលឱ្យបង្កើតមជ្ឈមណ្ឌលនេះមកក្រសួងបរិស្ថានបានរៀបចំនូវផែនការមេ ចំនួន១៦តំបន់។ក្នុងចំណោមទាំង១៦តំបន់នេះក្រៅពីតំបន់រដ្ឋបាល តំបន់ចំណតនិងតំបន់អាងស្តុកទឹកគឺយើងនៅមានតំបន់អភិរក្ស និងតំបន់សម្រាប់អភិវឌ្ឍន៍ក្នុងនេះមានតំបន់សំខាន់ៗដូចជាតំបន់ថែរក្សាពូជរុក្ខជាតិក្នុងស្រុក តំបន់សម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិដែលក្នុងនេះយើងអាចបង្កើតជាតំបន់បោះជំរុំសម្រាប់ចូលដើរកម្សាន្តក្នុងព្រៃធម្មជាតិ។ក្រៅពីនេះក៏មានតំបន់សិក្សាស្រាវជ្រាវដំបូងគេនៅកម្ពុជា ហើយក៏ជាតំបន់មួយត្រូវបានចាត់ទុកសំខាន់ជាងគេពីព្រោះថា ជាទីកន្លែង សម្រាប់សិក្សាស្រាវជ្រាវ ក្នុងនេះយើងក៏គ្រោងបង្កើតជាបណ្តាល័យ បង្កើតទីកន្លែងសម្រាប់តាំងពិព័រណ៍ឱ្យប្រជាពលរដ្ឋចូលមើលកម្សាន្ត ការសិក្សាស្រាវជ្រាវ ហើយពិសេសការបង្កើតជាធនាគារពូជដោយក្នុងនោះយើងនឹងប្រមូលជាពូជរុក្ឋជាតិនិងសត្វក្នុងស្រុករបស់ប្រទេសកម្ពុជាយើងមកថែរក្សាការពារនៅទីកន្លែងប្រមូលផ្តុំនេះតែម្តង។

លោកជំទាវ ចាន់ សុម៉ាលី បានលើកឡើងដោយបញ្ជាក់ប្រាប់ពីមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសកូលសុខអានភ្នំគូលែននេះដែរថា”នៅថ្ងៃខាងមុខគេគ្រោងនឹងបង្កើតសម្រាប់ដំណើរកម្សាន្តតាមព្រៃដែលជាដំណើរកម្សាន្តបានបង្កប់នូវអត្ថន័យអប់រំ ដោយក្នុងនេះយើងនឹងបោះនូវឆ្លាកសញ្ញាផ្សេងៗនៃរុក្ឋជាតិនីមួយៗដើម្បីឱ្យប្រជាពលរដ្ឋបានចូលកម្សាន្តសប្បាយហើយបានយល់ពីផលប្រយោជន័ធម្មជាតិនីមួយៗទាំងនេះផងដែរ” ។ ទាក់ទិនក្នុងគោលបំណងសំខាន់មួយទៀតដែលក្រសួងបរិស្ថានគ្រោងនឹងបង្កើតឡើងដែរគឺតំបន់សម្រាប់ចិញ្ចឹមសត្វនិងការធ្វើកសិកម្មអភិរក្សដែលរក្សាបាននូវគុណភាពដីនិងមិនប្រើជីគីមីប៉ះពាល់ដល់ដីនិងសុខភាពមនុស្សយើង ៕

ដោយ៖​ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner