កម្ពុជានឹងធ្វើម្ចាស់ផ្ទះវេទិការជាតិកេសរកូលើកទី ៣នៅខែ មិនា ឆ្នាំ ២០២៣ខាងមុខ

ខេត្តសៀមរាប៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ឱ្យដឹងថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិការជាតិកេសរកូល(ផ្កាអ័រគីដេ)លើកទី៣នៅខែមិនា ឆ្នាំ ២០២៣ខាងមុខនេះ ។ កម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំវេទិការនេះ រយៈពេល២ឆ្នាំរួចមកហើយ ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន នៅរសៀលថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០២៣ ឯកឧត្តម នេត្ក្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា៖ក្នុងឆ្នាំនេះក្រសួងបរិស្ថាននឹងរៀបចំវេទិការកេសរកូលលើកទី៣នៅខែមិនាឆ្នាំ២០២៣ខាងមុខ ។ កាលវេទិកាលើកទី១ និងទី២មានការចូលរួមពីយ៉ាងច្រើនពីប្រជាពលរដ្ឋដែល ជាអាជីវករដែលជាអ្នកលក់ផ្កាដែលពួកគេនាំយផ្កាគ្រប់ប្រភេទផ្សេងៗនិងជាកេសរកូលថ្មី ។

ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងថា៖ក្នុងការធ្វើជាម្ចាស់ផ្ទះនេះក្រសួងបរិស្ថាននឹងនាំយកកេសរកូលព្រៃមកចូលរួមបង្ហាញផងដែរ។សម្រាប់គោលបំណងនៃការនាំយកកេសរកូលនេះ គឹដើម្បីបង្ហាញពីភាពសំបូរបែប នៃកេសរកូល របស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះតាមការប៉ាន់ស្មាន ចំនួនកេសរកូលព្រៃ មានប្រមាណជាង ៥០០ប្រភេទ ។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងឱ្យដឹងដែរថា សម្រាប់ក្នុងការរៀបចំមជ្ឈមណ្ឌលកេសរកូលសុខអានភ្នំគូលែនត្រូវបានក្រុមមន្ត្រីជំនាញបានសិក្សានិងនាំយកកេសរកូលមកពីបណ្តាខេត្តផ្សេងៗ ក្នុងនោះមានខេត្តកោះកុង ខេត្តកំពង់ ខេត្តព្រះវិហារ និងខេត្តសៀមរាបជាដើមនេះ ដែមានសរុបជាង ៥០០០សំណាក់ គិតជាប្រភេទជាង ២១ប្រភេទ ។ នៅក្នុងនោះ ក៏មានការកំណត់ជាសំណាកនៃការកំណត់អត្តសញ្ញាកេសរកូលច្បាស់លាស់ជាង១០០ប្រភេទ ។

ឯកឧត្តម បានថ្លែងដោយបញ្ជាក់ជុំវិញបញ្ហានេះថា៖ក្នុងការរៀបចំវេទិការកេសរកូលនេះគឺដើម្បីបង្ហាញពីភាពសំបូរបែបនៃកេសរកូលព្រៃដែលកម្ពុជាមាន ហើយក៏ដើម្បីផ្សព្វផ្សាយឲ្យបានដឹង ដល់ប្រជាពលរដ្ឋក្នុង ការ ចូលរួមអភិរក្ស ។ អ្វីដែលសំខាន់ជាងនេះគឺវេទិការនេះក៏ទាញការចាប់អាម្មណ៍ជារួមដល់សាធារណៈជន ពីការព្រួយបារម្ភចំពោះការធ្វើអាជីវកម្មលើកេសរកូលមួយចំនួននៃកេសរព្រៃទៀតផង។

ក្រៅពីនេះ ឯកឧត្តម នេត្រ ភក្ត្រាក៏បានថ្លែងពីការរៀបចំមជ្ឈមណ្ឌលកេសរកូលសុខ អានភ្នំគូលែននេះ ដើម្បីថែរក្សានៃការបន្តពូជកេសរកូលឲ្យបានគង់វង្ស ។ ជាងនេះក៏នឹងពង្រឹងបន្ថែមទៀតឲ្យបានរីកចម្រើន ដើម្បីថែរក្សាកេសរកូលដែលកម្ពុជាកំពុងមាន។ ដើម្បីថែរក្សានិងការទប់ស្កាត់នូវការនំាចេញកេសរកូល ឯកឧត្តមរដ្ឋលេខាធិការ ក៏បានដាក់ចេញ នូវសេចក្តីណែនាំដល់រាជធានីខេត្តដែលមានតំបន់ ការពារធម្មជាតិ ហើយពិសេសនោះមន្ត្រីឧស្សានអនុរក្សដែលថែរក្សាធម្មជាតិត្រូវធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការធ្វើការនាំចេញទៅក្រែប្រទេសដែលជាអាជីវកម្មហួសប្រមាណ នាំឱ្យប្រឈមការបាត់បង់ពូជណាមួយកើតឡើង។

ឯកឧត្តម នេត្រ ភក្រ្តា ថ្លែងឱ្យដឹងបន្ថែមថាចំពោះការធ្វើអាជីវកម្មហួសប្រមាណវាអាចនាំឱ្យ បាត់បង់ ប្រភេទពូជកេសរកូលយើង ។អញ្ចឹងយើងធ្វើទាំងការអប់រំផង និងការអនុវត្តច្បាប់ផង ដើម្បីថែរក្សាវា ហើយយើងសង្ឃឹមថាមជ្ឈមណ្ឌសុខអាន នេះគឺជាធនាគារពូជដើម្បីផ្គត់ផ្គង់ចំពោះតម្រូវការក្នុងស្រុកយើងទៅថ្ងៃខាងមុខ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner