ទូទាំងប្រទេស យានយន្តល្មើស ៣៩៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ម្សិលមិញ
ភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១២១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៦៩៤ គ្រឿង ម៉ូតូ ចំនួន ១.៣០២ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣៩៩ គ្រឿង មាន ម៉ូតូ ចំនួន ៣៤២ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី០៨ ខែគុម្ភៈ ឆ្នាំ២០២៣នេះ។

ប្រភពដដែលបន្តថា រយៈពេល ៧ ថ្ងៃ ( ថ្ងៃ ទី ០១-០៧ ខែកុម្ភៈ ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៤.៣៨៨ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២.៥៧៤ គ្រឿង ម៉ូតូ មាន ចំនួន ២.១៧៨ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ០៧ ថ្ងៃ នៃ ខែកុម្ភៈ នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល អោយ មនុស្ស ស្លាប់ ចំនួន ២ នាក់ របួសធ្ងន់ ចំនួន ១០ នាក់ និង របួសស្រាល ចំនួន ៤ នាក់ គឺកើតឡើងដោយសារតែការប៉ះទង្គិចគ្នាចំនួន ៩លើក៕

ដោយ៖ ឆៃហួត និងប៊ុនធី