ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគ្រប់គ្រងការគិតរបស់អ្នក ពីព្រោះស្ថានភាពនៅខាងក្រៅក្នុងថ្ងៃនេះអាចងាយអោយអ្នកទទួលឥទ្ធិពលយ៉ាងខ្លាំង។ ក្រៅពីនេះ ភាពបាក់ទឹកចិត្ត និងជម្លោះខ្លះអាចនឹងកើតឡើងដោយងាយ។ ក្នុងកាលទេសខ្លះ បើទោះបីជាអ្នកព្យាយាមបកស្រាយ ឬតវ៉ាក៏ហាក់មិនបានការ ដូច្នេះមិនចាំបាច់បង្ខំពេក នោះទេ។ សម្រាប់ទំនាក់ទំនង ប្រហែល ជាគួរតែមានកំរិត ហើយក៏មិនចាំបាច់ត្រូវទុកចិត្ត និងជឿជាក់ពេកដែរ។ ដោយឡែក សូមរក្សាការងារចាស់ ហើយរងចាំពេលវេលាល្អក្នុងការ ផ្លាស់ប្តូរ និងកែលម្អ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីពរបស់អ្នកនៅក្នុងថ្ងៃនេះមានដំណើរ ល្អ បើទោះបីជាភាពចម្រើនធំដុំដែលអ្នករំពឹងមិនទាន់ទទួលបានយ៉ាងណាក្តី។ សូមព្យាយាម អោយសកម្ម ចូលរួមកាងារជាមួយក្រុម និងយកចិត្តទុកដាក់ជាមួយចំណេះដឹងរបស់មនុស្ស នៅក្បែរ។ នៅក្នុងពេលនេះ អ្នកគួរប្រយ័ត្នខ្លះទៅលើទឹកចិត្តរបស់ថ្នាក់លើ យកល្អធ្វើការទាក់ ទងឡើងវិញ។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យភ្ជាប់សារសំខាន់នឹង ការងារតូចតាច។ សម្រាប់រាល់ការបញ្ចប់ការងារដោយជោគជ័យ គឺត្រូវការការខិតខំប្រឹងប្រែងពីលោកអ្នក ផ្ទាល់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនៅក្នុងថ្ងៃនេះមានអំណោយ ផលល្អ។ អ្នកអាចចាប់ផ្តើមធ្វើកិច្ចការដែលរំពឹងចង់បាន ពីព្រោះផលល្អនៅក្នុងថ្ងៃនេះមាន ពេញបរិបូណ៍។ ក្នុងពេលនេះការចាកចេញពីស្ថានភាពបច្ចុប្បន្នក៏ដូចជាការផ្លាស់ប្តូរទាំង ឡាយគឺអាចធ្វើទៅបាន ប៉ុន្តែសូមចងចាំថាកិច្ចការសព្វថ្ងៃនេះក៏ហុចផលល្អប្រសើរដែរ ដូច្នេះសូមពិចារណាអោយបានល្អិនល្អន់។ ទន្ទឹមនឹងដំណើរដ៏ល្អប្រសើរនៅក្នុងពេលនេះ ប្រយ័ត្នរឿងចាញ់បោកបញ្ឆោតគេ ពីព្រោះចិត្តទន់ និងការជាប់ជំពាក់។ ដោយឡែក ចូរ ព្យាយាមប្រើប្រាស់គម្រោង ដើម្បីអ្នកមានគោលដៅច្បាស់លាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នក កំពុងមានភាពរីកចម្រើនលូងលាស់ ប៉ុន្តែបញ្ហាប្រឈមនៅចំពោះមុខមិនទាន់ដោះស្រាយបានសព្វគ្រប់នៅឡើយ។ អាស្រ័យ ហេតុនេះសូមធ្វើការអនុវត្តដោយសន្សឹម ហើយសំឡឹងមើលឳកាស និងភាពប្រែប្រួល។ កុំពាក់ព័ន្ធនឹងស្ថានភាពដដែល កុំចូលទៅជិតរឿងអ្នកដទៃ ហើយក៏មិនត្រូវមានមតិរិះគន់ ដែរ។ សន្សំសំចៃកំលាំង និងពេលវេលា ហើយជ្រើសរើសការងារជាអាទិភាព។ សម្រាប់ ទំនាក់ទំនង និងកិច្ចសហការក្នុងមុខរបរមិនមានអ្វីជាជំទាស់នោះទេ ប៉ុន្តែភាពត្រឹមត្រូវគួរតែ ជាហេតុផលនៃភាពជោគជ័យ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមព្យាយាមកុំចូលទៅក្នុងសកម្មភាពទាំងឡាយណា ដែលមិនច្បាស់លាស់ ពីព្រោះក្នុងថ្ងៃនេះ ភាពប្រថុយប្រថាននឹងធ្វើអោយអ្នកមានការខាត បង់យ៉ាងខ្លាំង។ ក្នុងនោះសូមកុំធ្វើការងារលើសម៉ោង កំណត់ពេលវេលាអោយបានត្រឹមត្រូវ ការបង្ខំខ្លួនឯងជ្រុលពេកមិនជាជំនួយលើភាពរីកចម្រើននោះទេ។ សក្កានុពលរបស់អ្នកមាន ប៉ុន្តែសូមសន្សំសំចៃកម្លាំងសិនទើបប្រសើរជាង។ កុំបង្កើតរូបរាងនៃសកម្មភាពច្រើន កុំស្វិត ស្វាញនឹងការងារដែលមិនសមស្របនឹងវិជ្ជាជីវៈរបស់ខ្លួន។ ក្រៅពីនេះ សូមលោកអ្នក គិតគូរ ជាថ្មីក្នុងការធ្វើដំណើរវែងឆ្ងាយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ទាំងកិច្ចការរដ្ឋឯកជន និងលោកអ្នកដែលធ្វើអាជីវកម្ម នឹងទទួលបានភាពរសរវើកយ៉ាងខ្លាំង។ អ្នកអាចធ្វើអោយកិច្ចការទាំងនោះទទួលបានផល កាន់តែល្អប្រសើរ ប្រសិនបើអ្នកមិនប្រមូលផ្តុំការងារច្រើនពេក ហើយជ្រើសរើសកិច្ចការ ដែលសមនឹងចំណេះជំនាញរបស់អ្នក។ កុំព្យាយាមធ្វើកិច្ចការតែឯង ការចែករំលែក និងសុំ ជំនួយក៏នឹងអាចសម្រួលលទ្ធភាពបានច្រើន។ កុំមានចិត្តរាយមាយឈ្លក់វង្វេងនឹងផលលាភ ពីព្រោះអ្វីៗកើតឡើងដោយពេលត្រឹមត្រូវរបស់វា។ ដោយឡែក លោកអ្នកអាចដោះស្រាយ បញ្ហាបានដោយងាយស្រួល។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកអាចចាប់ផ្តើមការងារដែល ខ្លួនបានរំពឹង និងត្រៀមទុកបាន។ បញ្ហានានាត្រូវបានដោះស្រាយ ដូច្នេះក៏សូមមានការ បន្ថែមល្បឿនក្នុងការបំពេញការងារ។ កុំធ្វើអោយមានការភ្ញាក់ផ្អើលទៅដល់មិត្តរួមការងារ របស់អ្នកព្រោះការប្រថុយប្រថាន ឬការការអនុវត្តការងារដោយពឹងលើអារម្មណ៍។ សូមចង ចាំថាកំហុសនេះមិនល្អប្រសើរសោះឡើយសម្រាប់អាជីពនៅក្នុងថ្ងៃនេះ ហើយក៏សម្រាប់ អនាគតផងដែរ។ ចូរចាកចេញ ជាមួយពត៌មាន ហើយក៏គួរពិនិត្យអោយបានច្រើនមុនធ្វើ ការសម្រេចចិត្តផងដែរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការធ្វើកិច្ចព្រម ព្រៀង និងការចុះហត្ថលេខាលើបញ្ជីស្នាមនានា។ អ្នកក៏អាចធ្វើការបណ្តាក់ទុនតូចធំទៅ តាមបំណងបានដែរ ពីព្រោះក្រៅពីគ្មានបញ្ហាហើយ មនុស្សនៅជុំវិញខ្លួនក៏ជួយជ្រោមជ្រែង រក្សាលោកអ្នកយ៉ាងខ្លាំងផងដែរ។ ចំពោះកំរិតហិរញ្ញវត្ថុក៏គ្មានអ្វីដែលគួរអោយ ព្រួយបារម្ភអ្វី នោះដែរ ពីព្រោះការចាយនឹងអាចទាញបានផលចំណេញយ៉ាងប្រសើរមកវិញផងដែរ។ ស្របពេលនេះ លោកអ្នកមាន មហិច្ចតាធំ ហើយព្រមទាំងអាចយកឈ្នះរាល់ភាពលំបាកលើនៅផ្លូវរបស់អ្នកផងដែរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ នៅថ្ងៃនេះអ្នកប្រហែលជាអាចជួបនឹងស្ថានភាពដែលលំបាកក្នុងការ សម្រេចចិត្តមួយចំនួន។ ប្រហែលជាការសម្រេចចិត្តរបស់អ្នកមិនជាល្អនោះទេ ប៉ុន្តែក៏កុំបារម្ភច្រើនពេក ក្នុងពេលស្របគ្នានេះ សូមពិនិត្យតាមដានពត៌មាន ឬភាពប្រែប្រួលឲ្យបានលឿន បំផុត។ ក្រៅពីនេះមិនត្រូវផ្តោតការយកចិត្តទុកដាក់នឹងរឿងអវិជ្ជមាននោះទេ ចូរបន្តធ្វើការ ងារប្រចាំរបស់អ្នកឲ្យបានល្អ និងរួសរាន់។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើចំណុចទាំងនេះ បានល្អ នោះភាពចម្រើនលូតលាស់គឺអាចធានាបានទាំងស្រុង។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានារបស់លោកអ្នកព្យាករណ៍ដោយភាពសុទិដ្ឋិនិយម ពិសេសទាក់ទងកំរិតអាជីពនៅថ្ងៃអនាគត។ អ្វីដែលអ្នកនឹងទទួលបានក្នុង ថ្ងៃនេះមានភាពធំធេង ប៉ុន្តែក្នុងអនាគតដ៏ខ្លីខាងមុខនេះអាជីពអ្នកនឹងកាន់តែប្រសើរ។ អាស្រ័យដោយអំណោយផលនៅក្នុងពេលនេះ សូមចាប់ផ្តើមធ្វើការអនុវត្តគម្រោងដែលអ្នក បានរៀបចំ។ ពេលនេះ ប្រសិនបើអ្នកហាក់ប្រទះនឹងភាពរឹងស្ទះខ្លះ សូមកុំបារម្ភពីព្រោះការ រងចាំរបស់អ្នកនឹងទទួលបានសំណងយ៉ាងពេញចិត្ត។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ការងារក្នុងពេលនេះមានភាពចម្រើនលូតលាស់ ប៉ុន្តែបញ្ហាមួយចំនួនក៏កំពុងលាយឡំក្នុងដំណើរការការងារដែរ។ លោកអ្នកត្រូវតែមានភាពរហ័សរហួន និងចេះបែងចែករាល់ពត៌មានឲ្យបានត្រឹមត្រូវបំផុត។ ក្នុងនោះបើទោះបីជាការងារក្រោមការទទួលខុសត្រូវតូចតាចក៏ដោយ សូមលោកអ្នកព្យាយាមធ្វើឲ្យបានល្អជាទីបំផុត។ ទន្ទឹមនឹងនេះ សូមមានការគិតគូរដែលត្រឹមត្រូវ ជៀសវាងប្រើអារម្មណ៍ជាឧបករណ៍មកសម្រេចការ។ ការយកចិត្តទុកដាក់នឹងជួយអ្នកឲ្យយល់កាន់តែច្បាស់លើការងារ និងគោលដៅ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់នឹងពេលវេលា ដែលអ្នកបានប្រើប្រាស់។ លោកអ្នកអាចខ្វះពេលវេលាសម្រេចការឲ្យបានចប់ចុងចប់ដើម ដូច្នេះកុំចំណាយពេលវេលានិយាយ ចរចាករណីនានាដែលមិនមានប្រយោជន៍។ កុំសម្រាក សម្រាប់អាហារថ្ងៃត្រង់យូរពេក ហើយពិសេសគួរចាប់យកការងារសំខាន់មកធ្វើតាំងពីពេល ព្រឹក។ ក្នុងនោះមិនគួរមើលងាយស្ថានការណ៍នោះទេ ពេលខ្លះករណីមួយចំនួនអាចមិនងាយស្រួលដូចអ្នកគិតនោះទេ។ ក្រៅពីនេះ ការផ្លាស់ប្តូរស្ថានភាពការងារ និងទីកន្លែងការ ងារនឹងអាចធ្វើទៅបានតាមបំណង។
ចំណាំៈឆ្នាំទាំង៣ ខាល មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសក្ការៈជា លុយកាក់ សម្ភារៈ និងឳកាសច្រើនក្នុងការអភិវឌ្ឍន៍ការងារ។ ក្នុងនោះសេរីចម្រើនផ្លូវចិត្ត ក៏មានច្រើនបរិបូណ៍ផង។