កម្លាំងនគរបាលក្រុងប៉ោយប៉ែតបន្តចុះរៀបចំសណ្ដាប់ធ្នាប់ តាមទីប្រជុំជន និងតាមផ្សារនីមួយៗ ដោយណែនាំដល់អាជីវករដាក់លក់ដូរឱ្យមានរបៀបរៀបរយ

អត្ថបទដោយ៖
CPA

បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបន្តចុះរៀបចំសណ្ដាប់ធ្នាប់ តាមទីប្រជុំជន និងតាមផ្សារនីមួយៗណែនាំដល់អាជីវករដាក់លក់ដូរឱ្យមានរបៀបរៀបរយនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

កាណែនាំរៀចចំសណ្ដាប់ធ្នាប់នេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផ្នែក ការងារសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ការបន្តរចុះធ្វើការរៀបចំ សណ្តាប់ធ្នាប់ តាមដងផ្លូវសំខាន់ៗ ទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែត ជាពិសេស តាមផ្សារនៅក្នុងក្រុងប៉ោយប៉ែតដោយហេតុបងប្អូនដណ្ដើមគ្នាលក់លើចំណីផ្លូវ បង្កភាពឥសណ្ដាប់ធ្នាប់ធ្វើការចរាចរណគ្រប់មធ្យោបាយធ្វើដំណើរកកស្ទះ ហើយបង្ករហានិភ័យដោយថាហេតុកើតឡើង។

កម្លាំងនគរបាលសណ្ដាប់ធ្នាប់ឲសាធារណៈក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរមួយចំនួនតូច ដែលបានយកចិញ្ចើមផ្លូវដើម្បីរកចំណូលផ្ទាល់ខ្លួន គួរគិតគូរពីផលប៉ះពាល់ដល់អ្នកដទៃផងហើយក៏បានហាមចាប់ពីថ្ងៃនេះតទៅត្រូវដាក់លក់ដូរឲ្យមានរបៀបរៀបរយមិនឲ្យដាក់លក់ដូរនៅលើដងផ្លូវសាធារណៈទៀតទេជៀសវាងការកកស្ទះផ្លូវជុំវិញផ្សារត្រីប៉ោយប៉ែតនិងគ្រោះថ្នាក់ជាយថាហេតុផងដែរ។

សូមបញ្ជាក់ថា នៅពេលព្រឹក និងពេលល្ងាច ជាពេលវេលាដែលមនុស្សប្រើប្រាស់ដងផ្លូវជុំវិញផ្សារត្រីប៉ោយប៉ែតជាដើម ហើយមានការកកស្ទះលើដងផ្លូវមានកត្តាអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់គ្នា ហើយនៅក្នុងនោះក៏មានការកកស្ទះផ្លូវជុំវិញផ្សារជារៀងរាល់ថ្ងៃ ដោយសារពលរដ្ឋយកចិញ្ចើមផ្លូវចតរថយន្តនិងម៉ូតូ ដាក់តាំងលក់ដូរ,ដាក់ឆ័ត្រដើម្បីធ្វើអាជីវកម្ម៕ដោយ៖ឃិន គន្ធា

ads banner