កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌចំការមន ចុះពិនិត្យទីតាំងតារាងបាល់ទះ មួយកន្លែងជាប់ផ្លូវ៤៧៤ ដែលសង្ស័យបង្កប់ល្បែងសុីសងខុសច្បាប់

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពី លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅវេលាម៉ោង៦ ន៨ង៣០នាទីល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌ ជាច្រេីននាក់ ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែងផ្ទះលេខ ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ម៉ៅ បូណែត បានឱ្យដឹងថា ទីតាំងខាងលេីនេះត្រូវបានបងប្អូនសារព័ត៌មានធ្វេីការចុះផ្សាយសង្ស័យពាក់ព័ន្ធនិងល្បែងសុីសងខុសច្បាប់ ដែលមានបាញ់អាប៉ោង បៀរ ឬល្បែងភ្នាល់ផ្សេងៗទៀត ទេីបរូបលោកទទួលបានបទបញ្ចារពីលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំកន្លែងចុះមកត្រួតពិនិត្យផ្ទាល់តែម្ដង ។

ជាលទ្ធផល ក្នុងការចុះមកដល់ គឺឃេីញមានតែលេងបាល់ទះ បោះប៊ូល និងមានអ្នកផឹកសុីជុំគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ខណៈទីតាំងខាងលេីនេះមានលក្ខណៈបិតបាំងនូវកុងផ្លាកេ និងក្រណាត់ ទេីបធ្វេីឱ្យប្រជាពលរដ្ឋ និងបងប្អូនអ្នសារព័ត៌មានមួយចំនួនមានការយល់ច្រឡំ ។

ជាមួយគ្នានោះ លោក ម៉ៅ បូណែត ដែលជាអភិបាលរងខណ្ឌចំការមន ក៏បានធ្វេីការអប់រំណែនាំដល់អ្នកមេីលការខុសត្រូវ និងធ្វេីការកិច្ចសន្យាមិនត្រូវលួចបេីកល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ដែលរាជរដ្ឋាភិបាល នៃកម្ពុជា ខិតខំលុបបំបាត់នោះឡេីយ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner