២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ ចំនួន ១ពាន់ ១៥៥នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ៧៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។
តួលេខឆ្លងថ្មីកូវីដ ១៩ នៅអាស៊ាថ្ងៃនេះមានចំនួន ១ពាន់ ១៥៥ករណី ដែលបានកើតលើប្រទេសចំនួន៦ រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, សឹង្ហបុរី, ហ្វីលីពីន និងប្រទេសមីយ៉ាន់ម៉ា ។ សឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៤៧២ករណី ។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៦គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លង ៤ករណី ។ ប្រទេសថៃ ប្រុយណេ ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយ ការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៦នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ។
គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៨ម៉ឺន ៥ពាន់ ៥៨៦ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៩៩៩នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧៦លានករណី, និងការ ស្លាប់មានជាង ៦លាន ៧៧ម៉ឺននាក់ ៕