ប្រធានាធិបតីបារាំងខ្លាចថា មិនអាចបញ្ជូនយន្តហោះចម្បាំង ទៅអ៊ុយក្រែន ក្នុងសប្តាហ៍ខាងមុខ
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Macron បារម្ភថា មិនអាចបញ្ជូនយន្តហោះយន្តហោះចម្បាំង ទៅប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខបានទេ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមាន នាថ្ងៃសុក្រថា ទោះបីជាសម្ព័ន្ធមិត្តអឺរ៉ុប របស់អ៊ុយក្រែន សម្រេចចិត្តបញ្ជូនយន្តហោះចម្បាំង ទៅកាន់ទីក្រុងគៀវ (Kiev) ក៏ដោយ ក៏ពួកគេមិនអាចត្រូវបានបញ្ជូននៅក្នុង “សប្តាហ៍ខាងមុខនេះ” ទេ។
លោក Macron បាននិយាយ បន្ទាប់ពីកិច្ចប្រជុំកំពូល EU នៅទីក្រុង Brussels ដែលមានការចូលរួមដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា “ខ្ញុំមិនច្រានចោលអ្វីនោះទេ … ប៉ុន្តែវាមិនឆ្លើយតបទៅនឹងតម្រូវការ នៅថ្ងៃនេះ” ។
ប្រទេសរុស្ស៊ីបានចាប់ផ្តើមការវាយលុកជាថ្មីនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម អ៊ុយក្រែន ហើយលោក Zelensky បានទៅដល់ទីក្រុងឡុងដ៍ ប៉ារីស និងទីក្រុងប្រ៊ុចសែល ក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកអាវុធទំនើបបន្ថែមទៀតសម្រាប់កងកម្លាំងរបស់គាត់។
អ៊ុយក្រែនមានបញ្ជីទិញទំនិញនៃយន្តហោះប្រយុទ្ធពីលោកខាងលិច មានទាំងកាំជ្រួចរយៈចម្ងាយឆ្ងាយ និងរថក្រោះធុនធ្ងន់ ប៉ុន្តែក៏កំពុងប្រឈមមុខនឹងការខ្វះខាតយ៉ាងខ្លាំងនៅក្នុងការផ្គត់ផ្គង់មូលដ្ឋានបន្ថែមទៀត ដូចជា គ្រាប់កាំភ្លើងធំជាដើម៕ ប្រភពី AFP ប្រែសម្រួលដោយ៖ សារ៉ាត