នាយករដ្ឋមន្ត្រីហ្វាំងឡង់ថា មិនបដិសេធអ្វីទាំងអស់ ពេលនិយាយពីការជួយដល់អ៊ុយក្រែន

ហែលស៊ីនគី៖ ហ្វាំងឡង់ថា នឹងមិន “ច្រានចោលអ្វីទាំងអស់” នៅពេលនិយាយអំពីការជួយ ដល់ប្រទេស អ៊ុយក្រែន នេះបើតាមនាយករដ្ឋមន្ត្រីប្រទេសនេះ។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី សាណា ម៉ារីន (Sanna Marin) បាននិយាយ នៅថ្ងៃសុក្រ ទី១០ កុម្ភៈថា ប្រទេសរបស់លោកស្រីនឹងមិនច្រានចោលអ្វីទាំងអស់ នៅពេលដែលវាមកជួយប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកំពូល របស់សហភាពអឺរ៉ុបដែលចូលរួមដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskiy)។

នៅមុននេះ លោក ហ្សេឡែនស្គី បាននិយាយថា មេដឹកនាំសហភាពអឺរ៉ុបជាច្រើន បានប្រាប់លោក នៅក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃព្រហស្បតិ៍ ថា មេដឹកនាំទាំងនោះបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ឱ្យអ៊ុយក្រែន រួមទាំងយន្តហោះចម្បាំង។ ប្រសិនបើជាសម្រេចមែននោះ វានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងការគាំទ្រ របស់លោកខាងលិច ចំពោះអ៊ុយក្រែន។

ឆ្លើយតបទៅនឹងសំណួរអំពីការបញ្ជូនយន្តហោះបែបនេះលោកស្រី នាយករដ្ឋមន្ត្រីហ្វាំងឡង់ សាណា ម៉ារីន បាននិយាយថា ប្រទេសហ្វាំងឡង់ចង់ផ្ញើសារច្បាស់លាស់មួយ ទៅកាន់អ៊ុយក្រែនថា ខ្លួនមានឆន្ទៈក្នុងការជួយតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

មុនពេលកិច្ចប្រជុំនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលសន៍ មីឈេល (Charles Michel) បាននិយាយថា EU ត្រូវតែផ្តល់ការគាំទ្រជាអតិបរមា សម្រាប់អ៊ុយក្រែន ជាការបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយលោក Zelenskiy ខណៈដែលនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte បាននិយាយថា ប្រទេសហូឡង់មិនបានបដិសេធរាល់ការគាំទ្រផ្នែកយោធាណាមួយ សម្រាប់អ៊ុយក្រែននោះទេ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner