ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បំពេញទស្សនកិច្ច នៅទីស្នាក់ការថ្មីនៃ អង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា អញ្ជើញដឹកនាំគណប្រតិភូមក បំពេញទស្សនកិច្ចនៅ ទីស្នាក់ការថ្មីនៃ អង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងដំណើទស្សនកិច្ចនេះ គណប្រតិភូ ទាំងអស់ទទួលបាន ការស្វាគមន៍យ៉ាងរាក់ទាក់ពី ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី លោក ឃ្នុត រ៉ូហ្សិនហក អនុប្រ ធាន រដ្ឋបាល និងមន្ដ្រីជាន់ខ្ពស់របស់អ.វ.ត.ក។

ឯកឧត្តម ក្រាញ់ តូនី និង លោក ឃ្នុត រ៉ូហ្សិនហក បានជម្រាប គណប្រតិភូអំពី សមិទ្ធផលដែលសម្រេចបានដោយ ជោគជ័យ របស់ អ.វ.ត.ក ក្នុង ការ ជំនុំជម្រះក្ដី លើអតីតមេដឹកនាំ ខ្មែរក្រហមអស់ រយៈពេល ១៦ ឆ្នាំមកនេះ ដោយបានរួមចំណែកដល់ការរក្សាបាននូវសន្ដិ ភាព ការផ្សះផ្សារផ្លូវចិត្តរបស់ជនរងគ្រោះ ការមិនមានការសងសឹកនិងចងគំនុំគ្នាក្នុងសង្គមជាតិ និងការបំបាត់បាននូវ វប្បធម៌និទណ្ឌភាពនៅកម្ពុជា។

ឯកឧត្តមប្រធាន និងអនុប្រធានរដ្ឋបាល ក៏បានជម្រាប ជូនគណៈប្រតិភូអំពីសកម្មភាពការងារសេសសល់ របស់ អ.វ.ត.ក ដែលត្រូវអនុវត្តក្នុងអំឡុងពេលបីឆ្នាំទៅមុខចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដែល រួមមានៈ ការងារគតិយុត្តមួយចំនួនជាពិសេសពាក់ព័ន្ធនឹងការឃ្លាំមើលការ អនុវត្តទោស ការធ្វើចំណាត់ថ្នាក់ឯកសារសំណុំរឿង ឡើងវិញពីសម្ងាត់ទៅជាសាធារណៈ ការគ្រប់គ្រង និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយបណ្ណសារនៃសំណុំរឿងអស់ដែលមានជាង៣លានទំព័រ កា រផ្សព្វផ្សាយនិងអប់រំ ក្នុងស្មារតី លើកកម្ពស់ ការ យល់ ដឹងនៃដំណើរការកាត់សេចក្តី សមិទ្ធផល និង កេរតំ ណែល របស់ អ.វ.ត.ក ដល់យុវជនជំនាន់ក្រោយ។

លោក ឃ្នុក រ៉ូហ្សិនហក ក៏បានធ្វើ បទបង្ហាញ អំពីផែនការសកម្មភាពការងារ លម្អិតរបស់ អ.វ.ត.ក ដែលត្រូវ បំពេញ ក្នុងអំឡុងពេលបីឆ្នាំខាងមុខផងដែរ ។

ឯកឧត្តម សួស យ៉ារ៉ា មានការកោត សរសើរ លើសមិទ្ធផល របស់ អ.វ.ត.ក និងបានបញ្ជាក់ថា សមិទ្ធផលនេះ មានសារៈសំខាន់ណាស់ សម្រាប់ការអប់រំ និងសន្ដិភាពរបស់ ប្រជាជាតិទាំងមូល ។

ឯកឧត្តម គាំទ្រទាំងស្រុង នូវសកម្មភាព របស់ អ.វ.ត.ក ដែលត្រូវ បំពេញ ក្នុងអំឡុងពេលបីឆ្នាំខាងមុខនេះ ហើយឯកឧត្តមសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការរវាង អ.វ.ត.ក និង គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាននៃរដ្ឋសភា ជាពិសេសគណៈប្រតិភូទាំងពីរក៏បានពិភាក្សាគ្នាលើ គម្រោងស ហប្រតិបត្តការ រួមគ្នា ក្នុងការលើកកម្ពស់ការងារ អប់រំផ្នែកគតិយុត្តិ ការចែករំលែកយុត្តិសាស្រ្តល្អៗរបស់អ.វ.ត.កនៅថ្នាក់តំបន់ និងអន្តរជាតិ តាមរយៈការបង្កើតឱ្យមានបណ្ណាល័យច្បាប់ឌីជីថល និងការងារផ្សព្វផ្សាយដល់សាធារណជនឱ្យបានទូលំទូលាយផងដែរ ៕ ង៉ាន ទិត្ស

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner