ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែវាមិនមែនជាពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការផ្លាស់ប្តូរការងារ ​ឬការបណ្តាក់ទុនដែលត្រូវចំណាយលុយកាក់ច្រើននោះទេ។ គួរតែព្យាយាមបដិសេធ ឬបញ្ចប់ខ្ទង់ចំណាយធំ។ ក្រៅពីនេះ លោកអ្នកត្រូវព្យាយាមជានិច្ច មិនត្រូវបន្ថយល្បឿនការងារណាមួយឡើយ។ ចំពោះជម្លោះ ការពិភាក្សាតានតឹង ឬការបញ្ចេញមតិរិះគន់គ្មានប្រយោជន៍ទាល់តែសោះសម្រាប់ថ្ងៃនេះ។ បើទោះបីជាអ្នកយល់ថាការត្រឹមត្រូវក្តី សូមរក្សាគំនិតទាំងនោះសិន កុំបង្ករឲ្យខ្លួនខាតបង់ឡើយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ ហើយវាកាន់តែប្រសើរថែមទៀត ប្រសិនបើអ្នកគ្រប់គ្រងពាក្យសំដី និងមិនខ្វល់ទៅពាក់ព័ន្ធនឹងរឿងអ្នកដទៃ ឬទទួលឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះសូមព្យាយាមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ វានឹងជាការល្អប្រសើរ ប្រសិនបើអ្នកមិនចូលរួមក្នុងបញ្ហារបស់អ្នកដទៃ និងបញ្ជៀសបញ្ហាផ្ទាល់ខ្លួន ដូច្នេះសូម្បីការងារខ្លះក៏ត្រូវថ្លឹងថ្លែងពេលវេលាប្រតិបត្តិការដែរ។ ក្នុងនោះដែរ រាសីរបស់អ្នកធានាសម្រាប់ការរីកចម្រើនដ៏ឆាប់រហ័សទាក់ទងផ្នែកសម្ភារៈ។ ក្រៅពីនេះអ្នកអាចនឹងស៊ូទ្រាំជាមួយបញ្ហាបានទាំងអស់ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំផងដែរ។ ហើយវាកាន់តែប្រសើរទៀត ប្រសិនបើអ្នកមិនបញ្ចេញគំនិតរិះគន់។ 

ឆ្នាំថោះ                            

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើនរឹងមាំខ្លាំងណាស់។ លោកអ្នកមិនត្រូវព្រួយបារម្ភអ្វីសោះឡើយក្នុងពេលនេះ។ ប៉ុន្តែភាពរីកចម្រើនលូតលាស់នេះមានឥទ្ធិពល និងពាក់ព័ន្ធលើអារម្មណ៍ផ្លូវចិត្តរបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិត ជាមួយនឹងគម្រោងដែលអ្នកបានរៀបចំ។ ព្យាយាមការពារខ្លួនពីទំនាក់ទំនងដែលមិនចាំបាច់  ហើយមិនត្រូវយកចិត្តទុកដាក់លើចំណុចអវិជ្ជមានរបស់ការងារនោះទេ ពីព្រោះទាំងនោះជារឿងធម្មតា។ អ្វីដែលអ្នកត្រូវធ្វើ គឺផ្តោតលើគម្រោងផែនការ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារនានាដែលអ្នកកំពុងតែប្រតិបត្តិ គឺមានដំណើរល្អជាប្រក្រតី ប៉ុន្តែសម្រាប់ការងារ ឬការបណ្តាក់ទុនថ្មីនឹងបានទទួលលទ្ធផលជាវិជ្ជមានធំដុំនោះទេ ហើយម្យ៉ាងទៀតចំពោះសកម្មភាពដែលទាក់ទងអចលនទ្រព្យ គួរតែបដិសេធទើបល្អប្រសើរ។ ក្រៅពីនេះអ្វីដែលអ្នកត្រូវចងចាំ គឺរក្សាអាកប្បកិរិយាវិជ្ជមានមិនឲ្យបាត់បង់ឲ្យសោះ។ ហើយកុំយកចិត្តទុកដាក់លើការលំបាកដែលបានជួបប្រទះខ្លាំងពេក ដោះស្រាយវាជាធម្មតាទៅ ពីព្រោះហេតុការនោះនឹងកន្លងទៅដោយឆាប់ ហើយសំណាងក៏នឹងកើតឡើងវិញ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកក្នុងពេលនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានថាមពលខ្លាំង ទាំងកំលាំងកាយ និងកំលាំងស្មារតី ដូច្នេះលោកអ្នកនឹងមិនជួបប្រទះនឹងផលលំបាកចំពោះការងារនោះទេ។ អ្វីៗទាំងដែលអ្នកប៉ងប្រាថ្នានឹងអាចសម្រេចចិត្តជាទីគាប់ចិត្តណាស់។ ក្រៅពីនេះនៅពេលល្ងាចលោកអ្នកនឹងទទួលបានពត៌មានទាក់ទងនឹងការផ្លាស់ប្តូរបរិបទការងារបន្ថែម។ ពាក្យលំបាកដែលកើតឡើង គឺវាអាស្រ័យលើអ្នក ថាតើអ្នកជ្រើសរើសឬបោះបង់វាចោល។ ក្នុងនោះដែរ សូមរក្សាសន្តិភាពផ្លូវចិត្ត ហើយសូមគិតតែពីរឿងវិជ្ជមានជានិច្ច។​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបរចម្រើនលូតលាស់ណាស់ ទ្រព្យសំណាងនានានឹងហូរចូលផ្ទះតែម្តង។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយសារពាក្យសំដីរបស់អ្នកនឹងទទួលការជឿជាក់យ៉ាងខ្លាំង។ ដូច្នេះសូមបង្កើនទំនាក់ទំនងបន្ថែមជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារទាំងមូល។ ដោយឡែកសូមគិតគូរពីការដកស្រង់បទពិសោធន៍ថ្មី ហើយត្រៀមជាស្រេចដើម្បីទប់ស្កាត់បញ្ហាតូចតាចដែលរំខានសេចក្តីរីកចម្រើនរបស់អ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ ទោះបីជាមានការលំបាកក្នុងជិវិតផ្ទាល់ខ្លួន ក៏ចូរព្យាយាមគិតវិជ្ជមាន។ ចូរប្រាស្រ័យទាក់ទងនឹងមនុស្សវ័យក្មេងផ្ទុយភេទ ប៉ុន្តែជៀសវាងមនុស្សកើតថ្ងៃសៅរ៍។ សូមលាក់ការសំងាត់ បើទោះបីជាមួយមនុស្សដែលអ្នកធ្លាប់ជឿជាក់ក៏ដោយ។ សកម្មភាពអំណោយផលបំផុតនៅក្នុងថ្ងៃនេះទាក់ទងនឹងការលក់ចេញទិញចូលអចលនទ្រព្យ ដូច្នេះលោកអ្នកគួរដំណើរការឲ្យបានរហ័ស ហើយកុំមានការភ័យខ្លាច។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ សូមកុំបារម្ភ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីក៏បានផលដែរ ដូច្នេះមិនគួរមានការព្រួយបារម្ភអំពីហានិភ័យហួសហេតុពេកនោះទេ។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរស។ ដោយឡែក សូមគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យបានល្អ ដើម្បីបញ្ជៀសការខាតបង់។ ដោយឡែកសូមព្យាយាមរក្សាលំនឹងការងារ និងស្ថេរភាពសុភមង្គល លោកអ្នកអាចប្រឈមបញ្ហាក្នុងទំនាក់ទំនងប្រសិន បើអ្នកមិនចេះប្រើប្រាស់ពេលវេលា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយរលូន។ លោកអ្នកហាក់រវល់ខ្លាំងក្នុងការងារ តែទោះយ៉ាងនេះក្តីសូមរកពេលដើម្បីទំនាក់ទំនងខាងក្រៅដើម្បីដកស្រង់បទពិសោធន៍ និងទទួលយោបល់ពីអ្នកដទៃ។ លោកអ្នកមានមនុស្សមួយចំនួនចាំមើលបំណាំ ដូច្នេះសូមប្រយ័ត្ន អត់ធ្មត់ ហើយរក្សាភាពស្ងៀមស្ងាត់។ ថ្ងៃនេះលោកអ្នកអាចទទួលបានដំណឹងដែលកំពុងរងចាំ ដូច្នេះសូមមានភាពរីករាយទទួលបានអំណោយផលក្នុងថ្ងៃនេះ។ លើសពីនេះ លោកអ្នកនឹងអាចយល់ដឹងអំពី ស្ថានភាពនៅជុំវិញខ្លួនបានល្អ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានសំណាងល្អណាស់ក្នុងជីវិតនៅថ្ងៃនេះ។ កុំបោះបង់ការប្រឹងប្រែង បន្ថែមកំលាំងឆ្ពោះទៅមុខឲ្យខ្លាំង។ ត្រូវចេះសំលឹងមើលហេតុការផ្សេងៗដែលបានកើតឡើង និងរៀនដោះស្រាយដោយឆ្លាតវ័យ។ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬចាប់ផ្តើមធ្វើកិច្ចការងារថ្មីបាន ចំណែកពិធីមង្គលនានាអាចធ្វើទៅបានគ្រប់ពេល។ ថ្ងៃនេះជាពេលល្អបំផុតសម្រាប់សាងទំនាក់ទំនង ពីព្រោះលោកអ្នកទទួលបានការគាំទ្រខ្លាំង។ ដោយឡែក​ ចំពោះការផ្លាស់ប្តូរទីកន្លែងការងារគឺមិនចាំបាច់ត្រូវរងចាំ ឬស៊ូទ្រាំនឹង សភាពចាស់ទៀតនោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះសន្យាផ្តល់ជូនលោកអ្នកនូវលទ្ធផលវិជ្ជមាន និងជោគជ័យរាល់កិច្ចការងារដែលមានក្នុងដៃ ឬដែលបានគ្រោងទុក។ អ្នកមិនគួរមានការភ័យខ្លាចចំពោះការលំបាកដែលបានកើតឡើងនោះទេ ពីព្រោះសូម្បីតែហេតុការណ៍លំបាកបំផុតក៏អាចដោះស្រាយបានដែរ។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលក្នុងការសម្រេចចិត្តពេកនោះទេ គួរចំណាយពេលគិតឲ្យបានច្រើនបន្តិច ពីព្រោះអ្នកមានពេលវេលាគ្រប់គ្រាន់។ ក្រៅពីនេះ សូមរក្សាភាពសប្បុរសចំពោះមនុស្សដែលនៅជុំ វិញខ្លួនអ្នក ដើម្បីទទួលបានសេចក្តីសុខផ្លូវចិត្ត និងស្ថានភាពល្អក្នុងអាជីព។ 

ចំណាំៈ

ឆ្នាំទាំង៦ ឆ្លូវ ថោះ ម្សាញ់ មមី វក ​​ កុរ  រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អសម្រាប់ ការចាប់ផ្តើមការងារ ការបោះទុន ពីព្រោះលាភសំណាងមានមិនដាច់នោះទេ។ ក្នុងនោះការអនុវត្តការងារក៏មានភាពរលូនផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner