ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជាង ១០លើក ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចូនជនសង្ស័យម្នាក់ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណី ឆក់ទូរស័ព្ទជាង១០លើក នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ នេះបេីយោងតាម ប្រភព ព័ត៌មាន ពី មន្រ្តី កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងនៅយប់ថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ម្សិលមិញ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិតាកេរ្ត៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ឃាត់ខ្លួន កាលពីវេលាម៉ោង១៨:១០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 (ម៉ូតូជិះធ្វើសកម្មភាពឆក់)។

គួរបញ្ចាក់ថា ជនសង្ស័យឈ្មោះ ទេព បូរ៉ា ខាងលេីនេះរួមនិងបក្ខពួកបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋបានសម្រេចជាច្រេីនលេីក ទេីបកម្លាំងជំនាញធ្វេីការស្រាវជ្រាវបង្ក្រាប បាន ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯបក្ខពួកជនសង្ស័យដែលបាន រត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ត៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner