ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​យោធា មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​

​ភ្នំពេញ៖ក្នុងឱកាស​ចូលរួម​អម​ដំណើរសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរងន​កងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងទ័ពជើងគោក បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសមនិង​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ (Zhang You Xia) អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស្ត​ចិន ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់នាយ​ឧ​ត្ត​ម​សេនីយ៍ លី ឈី​វ​មីង (Li Qiao Ming) មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​ឧ​ត្ត​ម​សេនីយ៍​ទោ លី ពី​ន (Li Bin) ប្រធានការិយាល័យ​កិច្ចសហប្រតិបត្តិការ​យោធា​អន្តរជាតិ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​។​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរងន​កងយោធពលខេមរភូមិន្ទ​
មេបញ្ជាការកងទ័ពជើងគោក បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសមនិង​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ (Zhang You Xia) អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស្ត​ចិន

​ក្នុងជំនួប​នេះនាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ បាន​សម្តែង​នូវ​ការស្វាគមន៍និង​ក្តី​រីករាយ​ចំពោះ​ឱកាស​ដ៏​មាន​អត្ថន័យ ដែល​បាន​ជួប​សំណេះសំណាល​ជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ស្របពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា មកកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាឱកាស​លើក​នេះ​។ ឯកឧត្តម បានកត់សម្គាល់​ប្រកបដោយ​ការវាយតម្លៃ​ខ្ពស់ អំពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ផ្នែក​យោធា​កម្ពុជា​-​ចិន ក្នុង​រយៈកាល​កន្លងមក​នេះ និង​បានបង្ហាញ​នូវ​ការគាំទ្រ​លើ​គោល​គំនិត និង​ទិសដៅ​សហប្រតិបត្តិការ​នានារ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ និយាយ​ជារួម និង​និយាយ​ដោយឡែក ក្នុង​កម្រិត​កងទ័ពជើងគោក សំដៅ​ធ្វើយ៉ាងណា​ថែរក្សា​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន និង​ប្រជាជាតិ​ទាំងពីរ​។

​ជាការ​ឆ្លើយតបឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាបជូន នាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​កិត្តិយស​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ប្រកបដោយ​ភាពកក់ក្តៅ និង​ស្និទ្ធស្នាល​នេះ​។ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​តែង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ និង​បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​ឈានឡើង​នៃ​ទំនាក់ទំនង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ការសម្រេចបាន​នូ​ការចុះ ហត្ថលេខា​លើអនុស្សរណៈកាលពី​ខែមីនាឆ្នាំ​២០២២ កន្លងទៅ ដែល​គឺជា​ការចូលរួមចំណែក​​​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេសនិង​ប្រជាជន​យើង​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង ក្នុង​ក្របខ័ណ្ឌ​នៃ​ភាពជ​ដៃគូ យុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​។​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរងន​កងយោធពលខេមរភូមិន្ទ​
មេបញ្ជាការកងទ័ពជើងគោក បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសមនិង​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ (Zhang You Xia) អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស្ត​ចិន

​ក្នុងជំនួប​នេះ​ផងដែរ ភាគី​ទាំងពីរ​បានបង្ហាញ​នូវ​មតិ​យល់ស្រប​ដូចគ្នា​ក្នុង​គោលបំណង​ចង់ឱ្យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បន្ត​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដូចដែល​ប្រទេស និង​ប្រជាជន​នៅក្នុង​តំបន់​នេះ​ធ្លាប់​ទទួលផល​កន្លងមក ហើយ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា គឺ​ចាំបាច់​ត្រូវ​ឈរលើ​មូលដ្ឋាន​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​ផ្អែកលើ​វិធាន​ច្បាប់​៕ ដោយ​៖ពល​ជ័យ​

ads banner