អំពើហិង្សានៅប្រទេសតួកគី បានរារាំងដល់ការជួយសង្រ្គោះអាយុជីវិតមនុស្ស ក្នុងគ្រោះរញ្ជួយដី

តួកគី:
កិច្ចខិតខំប្រឹងប្រែង របស់ក្រុមអ្នកជួយសង្គ្រោះនៅភាគខាងត្បូងនៃ ប្រទេសតួកគីត្រូវបានរាំងស្ទះដោយសារតែការកើតមានឡើ ង នូវ អំពើហិង្សាដែលបានបង្កឡើង ដោយក្រុមប្រជាជនមួយចំនួន ខណៈពេលដែលចំនួនស្លាប់នៅក្នុងប្រទេសតួកគីនិងស៊ីរីកំ ពុងឡើងដល់ ២៨ ០០០ នាក់ ។

ក្រុមអ្នកជួយសង្គ្រោះ អូទ្រីសបានផ្អាកប្រតិបត្តិការស្វែងរកអ្នករស់រានមានជីវិតកាលពីថ្ងៃសៅរ៍ ដោយលើកឡើងពីការប្រ យុទ្ធគ្នារវាងក្រុមមិនស្គាល់អត្តសញ្ញាណមួយចំនួន។

ផ្អែកតាមគេហទំព័រសារព័ត៍មាន BBC បានឱ្យ ដឹងថា ជម្លោះរវាងក្រុមប្រជាជន និងកងកម្លាំងនៅក្នុងខេត្ត Hatay បានបណ្តាលឱ្យបុគ្គលិករាប់សិបនាក់មកពីអង្គភាពសង្គ្រោះកងកម្លាំងអូទ្រីស ពិបាកធ្វើដំណើរទៅកាន់ទីជម្រករបស់ខ្លួននៅក្នុងជំរុំមូលដ្ឋានជាមួយអង្គការអន្តរជាតិផ្សេង។

រីឯក្រុមអ្នកសង្គ្រោះ Isar និងទីភ្នាក់ងារសហព័ន្ធសម្រាប់ជំនួយបច្ចេកទេស TSW របស់ប្រទេសអាល្លឺម៉ង់ក៏បានផ្អាកប្រតិបត្តិការកងកម្លាំងដូចគ្នាដែរ ដោយលើកឡើងពីការព្រួយបារម្ភ នូវសុវតិ្ថភាពរបស់ក្រុមជួយសង្គ្រោះរបស់ខ្លួន ក្រោយឮដំណឹងពីស្ថានភាពអំពើហិង្សាដែល កើតមាន នៅខេត្ត Hatay កាន់តែធ្ងន់ធ្ងរឡើង និងបានឈានចូលដល់ការបាញ់ប្រហារគ្នាផងដែរ។

លោក Steven Bayer អ្នកគ្រប់គ្រងខាងប្រតិបត្តិការរបស់ Isar បានលើកឡើងថា សន្តិសុខនៅក្នុងប្រទេសតួកគីកាន់តែអាក្រក់ទៅៗ ចំពេលដែលប្រទេសកំពុងរងការខ្វះខាតស្បៀងអាហារ និងទឹកយ៉ាងធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការរបស់ក្រុមកម្លាំងអ្នកជួយសង្គ្រោះ និងចាប់ផ្តើមឡើងវិញភ្លាមៗ នៅពេលដែលអជ្ញារធរតួកគីអាចគ្រប់គ្រងស្ថានការបាន។

ទន្ទឹមនឹងនេះដែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចុះផ្សាយ កាលពីថ្មីៗនេះ បានឱ្យ ដឹងថា មនុស្ស ៤៨ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពួកគេឆ្លៀតឱកាសចូលទៅលួចរបស់មានតម្លៃ ពីហាង និងកន្លែងរកស៊ីផ្សេងៗទៀត ដែលវាបានបង្កឱ្យ មានភាពចលាចលកាន់តែខ្លាំងឡើងៗ។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan មិនទាន់បានធ្វើអត្ថាធិប្បាយអំពីភាពចលាចលដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុង Hatay នៅឡើយទេ ប៉ុន្តែលោកបានរំលឹកឡើងវិញថា រដ្ឋាភិបាលនឹងចាត់វិធានការប្រឆាំងនឹងអ្នកដែ លពាក់ព័ន្ធឧក្រិដ្ឋកម្មនៅក្នុងតំបន់អំឡុងពេលគ្រាអាសន្ននេះ។
ក្នុងនោះដែរ លោក Mehmet Bok អាយុ ២៦ ឆ្នាំម្នាក់ដែលកំពុងស្វែងរកមិត្តភក្តិរបស់ខ្លួនដែលនៅជាប់ក្រោមអគាររលំ Antakya បានរៀបរាប់ប្រាប់សារព័ត៌មាន រ៉យទ័រថា លោកបានឃើញមនុស្សវាយកម្ទេចបង្អួច និងរបងហាងរថយន្ត។ ចំណែកឯ អ្នកនាង Aylin Kabasakal អ្នកស្រុក Hatay ក៏ បានប្រាប់សារព័ត៌ មាន AFB ផងដែរថា នាង និងក្រុមគ្រួសារបានបាត់បង់ទ្រព្យសម្បត្តិអស់គ្មានសល់ រួមមានរបស់ប្រើប្រាស់ និងឡានផងដែរ៕
ដោយ:ឡេង អារីតា

ads banner