លោក ជាង រ៉ាវី យល់ឃើញថាសៀវភៅផ្នែកវេយ្យាករណ៍ និងអក្សរសាស្ត្រខ្មែរ ពុំសូវសម្បូរនោះឡើយ
ភ្នំពេញ:
ស្របពេលអ្នកនិពន្ធជាច្រើនកំពុងផុសផុលក្នុងការនិពន្ធប្រលោមលោក ទស្សនៈ ផ្នត់គំនិត និងសៀវភៅជោគជ័យជាដើមនោះ លោក ជាង រ៉ាវី បែរជាសរសេរសៀវភៅសម្រាប់អ្នកសិក្សាអក្សរសាស្ត្រខ្មែរទៅវិញ។ លោកបានអះអាងថា ៖ «ផ្នែកនេះ ជាជំនាញរបស់ខ្ញុំ បើឱ្យខ្ញុំទៅសរសេរផ្នែកផ្សេងដូចជាគណិតវិទ្យា រូបវិទ្យា ឬភូមិវិទ្យា ក៏ពុំកើត ព្រោះពុំចេះ បើអាច ក៏ខុ សជំនាញ»។

អ្នកនិពន្ធ ជាង រ៉ាវី បានប្រាប់ ឱ្យដឹងថា មូលហេតុដែលនាំឱ្យលោកព្យាយាមសរសេរសៀវភៅទាក់ទងនឹងផ្នែកវេយ្យាករណ៍និងអក្សរសាស្ត្រខ្មែរ ទាំងដែលមានគេជាច្រើនយល់ថា ស្នាដៃបែបនេះសម្បូរ ប៉ុន្តែសម្រាប់លោក ដែលរៀនផ្នែកនេះ យល់ថា ពុំសូវសម្បូរនោះទេ បើមានច្រើនក៏ជាប្រភេទដែលជាន់ខ្លឹមសារគ្នា ពុំសូវមាន គំនិតប្លែកៗនៃការសិក្សាស្រាវជ្រាវ។ ម្យ៉ាងទៀត លោក ជាង រ៉ាវី ព្យាយាមស្រាវជ្រាវ និងសរសេរ ពីរឿងនេះ ក៏ព្រោះតែលោកចង់បកស្រាយ ឬបង្ហាញនូវ គំនិត របៀប ឬរ បកគំហើញថ្មី ខុសពីលំអានដែលមានកន្លងមក។

លោកបាន បញ្ជាក់ថា ៖ «និយាយជារួមទៅ ទោះអ្នកផ្សេងយល់យ៉ាងណា ជាការយល់ឃើញរបស់គេ ខ្ញុំនឹងនៅតែព្យាយាមសរសេរ ស្រាវជ្រាវជានិច្ច ឱ្យតែមានលទ្ធភាព ដើម្បីចូលរួមចំណែកផ្ដល់នូវគំនិតដល់សង្គមនិងមនុស្សជំនាន់ក្រោយ ឱ្យមានឯកសារអានសម្បូរជាងនេះ»។

លោក ជាង រ៉ាវី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកទេសភាសាវិទ្យា ហើយ ប ច្ចុប្បន្នលោក ជាគ្រូបង្រៀនកម្រិតឧត្តមសិក្សា និងជាសមាជិកគណៈកម្មការវចនានុក្រមនៃក្រុមប្រឹក្សាជាតិភាសាខ្មែរផងដែរ។ កន្លងមក លោកបានសរសេរអត្ថបទមួយចំនួនដូចជា រនាប់ក្នុងភាសាខ្មែរទំនើប, សំយោគសញ្ញានៃមេពាក្យក្នុងវចនានុក្រមខ្មែរ, សុន្ទរកថារបស់សម្ដេច ហ៊ុន សែន, ពហុសំណេរនៃមេពាក្យក្នុងវចនានុក្រមខ្មែរ (សារណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភា សាវិទ្យា), សទ្ទានុក្រមសំនួនវោហារសព្ទនយោបាយខ្មែរ, ឈ្នាប់នៃភាសាខ្មែរទំនើប, សុភាសិតក្នុងសង្គមខ្មែរ និងសទ្ទានុក្រមសំនួនពាក្យទាក់ទងនឹងសព៌ាង្គកាយ។
ចំពោះវិស័យតែងនិពន្ធនៅកម្ពុជា លោកយល់ឃើញថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែទន្ទឹមនឹងនោះ លោកក៏យល់ឃើញផងដែរថា ឯកសារតែងនិពន្ធភាគច្រើនសម្បូរបែបខាងអប់រំចិត្តគំនិត ការលើ កទឹកចិត្ត និងប្រលោមលោក។ ចំពោះការតែងនិពន្ធខាងកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រ នៅមានខ្វះខាតច្រើននៅឡើយ ដែ លត្រូវការឱ្យមានអ្នកនិពន្ធផ្នែកនេះច្រើនព្យាយាមបន្ថែមទៀត។
លោក ជាង រ៉ាវី បាន បង្ហាញចំណាប់អារម្មណ៍បន្ថែមថា ៖ «ចំពោះការតែងនិពន្ធបានផ្ដល់នូវគុណសម្បត្តិជាច្រើនចំពោះស ង្គម ដូចជា ផ្ដល់នូវគំនិត របកគំហើញថ្មីៗ ផ្ដល់នូវទស្សនៈអប់រំ លើកទឹកចិត្ត ឯកសារស្រាវជ្រាវឱ្យកាន់តែសម្បូរបែប បរិ យាកាសសិក្សា ឱ្យមនុស្សមានទម្លាប់អានសៀវភៅ ផ្ដល់នូវសាមគ្គីភាព មិត្តភាព ការពិភាក្សាតាមរយៈកម្មវិធីជួបជុំនានា។ ជារួម គឺផ្ដល់នូវចំណេះ ជំនាញ ជំនុំ និងចំណូលចំពោះសង្គមជាតិ”។
ទោះជាយ៉ាងណា ការនិពន្ធក៏មាននូវផលប៉ះពាល់ជាអវិជ្ជមានមួយចំនួនចំពោះសង្គមផងដែរ ដោយលោក បាន បង្ហាញពីផ លប៉ះពាល់ ថា ៖ «ប្រសិនបើការតែងនិពន្ធនោះ មិនត្រូវបានធ្វើឡើងសមស្របតាមវិធីវិទ្យាសាស្ត្រ ការគោរពកម្មសិទ្ធិបញ្ញានៃគំនិតស្រាវជ្រាវ ដោយលួចឬគៃបន្លំយកស្នាដៃរបស់គេ មកធ្វើជាស្នាដៃរបស់ខ្លួន ឬលួចចម្លងស្នាដៃគេឡើងវិញ ដើម្បីបោះពុម្ពរកចំណូលផ្ទាល់ខ្លួន ជាដើម ដែលនេះ ជាទង្វើអសីលធម៌ ពុំគប្បីចំពោះសង្គមនោះទេ»។
ទោះបីជាលោក ជាង រ៉ាវី បានចងក្រងសៀវភៅជាច្រើនមកហើយក្ដី ប៉ុន្តែលោកបានបញ្ជាក់ថាលោកមិនមែនជាអ្នកនិពន្ធ នោះ ឡើយ។ លោកបញ្ជាក់យ៉ាងនេះថា ៖ «ខ្ញុំពុំមែនជាអ្នកនិពន្ធនោះទេ ខ្ញុំគ្រាន់តែជាអ្នកព្យាយាមសរសេរឱ្យបានកាន់តែប្រ សើរប៉ុណ្ណោះ»។
លោកបន្តថា ៖ «ទោះយ៉ាងណា បើសួរខ្ញុំចង់បានចម្លើយពីរឿងនេះ ខ្ញុំយល់ថា បុគ្គលម្នាក់ៗគួរ អានសៀវភៅទាក់ទងនឹងជំ នា ញរបស់ខ្លួនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន, តាមដានការសិក្សា របកគំហើញរបស់បរទេសនានាទាក់ទងនឹងជំនា ញរបស់ខ្លួន ចេះអង្កេតមើលពីអ្វីដែលអ្នកជាន់មុនធ្លាប់សរសេរ ព្រមទាំងកំហុស និងកង្វះខាត។ មើលគំរូនៃការសរសេរ ការសិក្សាស្រាវជ្រាវរបស់បុគ្គលដទៃ ចាប់ផ្ដើមសរសេរភ្លាម កុំនៅតែទន្ទឹមរង់ចាំ បើខុស ត្រូវចេះកែជាបន្តបន្ទាប់»៕
ដោយ:ហ៊ួន ស៊ីឡូន