កម្ពុជារៀបចំពិធីបុណ្យសពជូនកងទ័ពមួកខៀវកម្ពុជាម្នាក់ ដែលបានពលីជីវិតក្នុងបេសកកម្មនៅប្រទេសម៉ាលី
ដោយ:មន្រ្តីអ្នកនាំពាក្យនៃមជ្ឈមណ្ឌល ជាតិ គ្រប់គ្រង កងកម្លាំង រក្សា សន្តិភាព បាន ឱ្យដឹងថា ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កំពុងរៀបចំពិធីបុណ្យសពជូនកងទ័ពមួកខៀវកម្ពុជាម្នាក់បានពលីជីវិត អំឡុងពេលបំពេញបេសសសកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតំបន់តេសសាលីត ប្រទេសម៉ាលី។

តាមរយៈសេចក្តីប្រកាសពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រុមកាងារនៃម ជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះត្រួតពិនិត្យទីតាំងសម្រាប់ ប្រារព្ធពិធីបុណ្យសពកងទ័ពមួកខៀវកម្ពុជា លោក ភឿក ជីវ័ន្ត ដែលបានពលីជីវិតនៅតំបន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ ក្នុងតំបន់តេសសាលីត ប្រទេសម៉ាលី។
តាមរយៈសារលិខិតរំលែកមរណទុក្ខពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថា លោកភឿក ជីវ័ន្ត ជាកងមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ប្រចាំតំបន់តេសាលីត បានទទួលមរណភាពដោយរោ គាពាធក្នុងវ័យ ៤២ឆ្នាំ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកស្រី កុសល ម៉ា លីន ដា អ្នកនាំពាក្យ មជ្ឈមណ្ឌល ជាតិ គ្រប់គ្រង កងកម្លាំង រក្សា សន្តិភាព បោសសម្អាត មីន និង កាកសំ ណល់ សង្គ្រាម បានប្រាប់ ឲ្យដឹងថា ខាងក្រុមការងារភាគីកម្ពុជាកំពុងធ្វើការជាមួយភាគីអង្គការសហ ប្រជាជាតិជុំវិញម រណភាពរបស់ លោក ភឿក ជីវ័ន្ត។
លោកស្រីថា ការសន្និដ្ឋានជា បឋមដែលទទួលបាន គឺកងទ័ពមួយខៀវកម្ពុជារួបនេះ ទទួលមរណភាពដោយបញ្ហាសួត ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលជាជំងឺប្រចាំកាយរបស់គាត់ ហើយភាគីអង្គការសហប្រជាជាតិកំពុងបន្តពិនិត្យ បើសិនជាការពលីជីវិតស្ថិ តក្នុងគោលការណ៍ នោះអង្គការសហប្រជាជាតិនឹងមានសំណងឧបត្ថម្ភជូនគ្រួសារសពផងដែរ។
លោកស្រី កុសល ម៉ាលីនដា បាន ប្រាប់ថា ៖ «ខាងយើង និងថ្នាក់ដឹកនាំមានការសោកស្តាយដែលកម្ពុជាយើងបានបា ត់បង់វីរជនមួយរូបដែលគាត់មានចំណេះជំនាញក្នុងបេសកកម្ម ហើយណាមួយគាត់ចូលរួមហ្នឹងជាមេបញ្ជាការរងនៃកងវិស្វកម្មព្រលានយន្តហោះដែលគាត់ជាវិស្វករមួយរូប។ មានគេគោរពស្រឡាញ់គាត់ច្រើន ហើយគាត់បំពេញការងារហ្នឹងក៏បានស្នា ដៃច្រើន ដែលជាការសោកស្តាយមួយដែលយើងបាត់បងរូបគាត់នាពេលនេះ »។
អ្នកនាំពាក្យរូបនេះ បាន បន្ថែមថា ខាងកម្ពុជាមិនទាន់បានទទួលដំណឹងច្បាស់ទេថាតើ សាកសពលោក ភឿក ជីវ័ន្ត នឹងមកដល់កម្ពុជាក្នុងពេលណានោះទេ ខណៈភាគីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងក្រុមការងារបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅបន្តធ្វើការលើរឿងនេះដដែល ពោលគឺសាកសពលោក ភឿក ជីវ័ន្ត កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត និងធ្វើកោសល្យវិនីច្ឆ័យរកមូលហេតុនៃការរងពលីពិតប្រាកដនៅឡើយ។
សម្រាប់លោក យង់ ពៅ អគ្គលេខាធិការនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បាន សម្តែងការសោកស្តាយជាខ្លាំងចំពោះការបាត់បង់កងទ័ពមួកខៀវកម្ពុជា ខណៈកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេសជាការបាត់បង់ធនធានមនុស្សដ៏មានសារៈសំខាន់ ដែលលោកសង្ឃឹមថាភាគីអង្គការសហប្រជាជាតិនឹងពិនិត្យឲ្យបានត្រឹមត្រូវ ដែលការពលីរបស់កងទ័ពមួយខៀវក ម្ពុជារូបនេះ ជាការពលីដើម្បីកិត្តិយស និងបេសកកម្មរក្សាសន្តិភាពពិភពលោក។
លោក យង់ ពៅ បានថ្លែងថា៖ «ការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រ ជាជាតិនេះ ពិតជាមានអត្ថន័យសម្រាប់កម្ពុជា និងមានភាពចាំបាច់សម្រាប់ប្រជាជាតិសាកល ព្រោះប្រទេសមួយចំនួនកំ ពុ ងជួបប្រទះនូវសង្គ្រាម ខណៈកម្ពុជាក៏ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដែលមានវត្តមានកងទ័ពមួកខៀវ អង្គការសហប្រជាជាតិចូលមកជួយកម្ពុជាក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
លោក យង់ ពៅ បាន បន្តថា ជាស្មារតីដែលកម្ពុជាធ្លាប់ទទួលជំនួយពីកងទ័ពមួកខៀវក្នុងបុព្វហេតុស្វែងរកសន្តិភាព កម្ពុជាក៏ត្រូវមានភារកិច្ចបញ្ជូនកងកម្លាំងខ្លួនទៅក្នុងក្របខណ្ឌអង្កការសហប្រជាជាតិ មានភាពចាំបាច់ដើម្បីគោលដៅសន្តិភាពសា កល ជាទិដ្ឋភាពប្រវត្តិសាស្រ្ត និងក្របខណ្ឌមនុស្សធម៌ផង។
បើតាម ការ បញ្ជាក់ពីលោកស្រី កុសល ម៉ា លីន ដា រហូតមកដល់បច្ចុប្បន្នកងទ័ពមួកខៀវកម្ពុជាក្រោមឆ័ត្ររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បា នស្លាប់បាត់បង់ជីវិតចំនួន ១១រូបទៅហើយ ខណៈអ្នកធ្លាប់រងុំរបួសមាន ១៥រូប អំឡុងពេលបំ ពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ នេះបានតាមការបញ្ជាក់ពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន ឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានស ម្រេចបញ្ជូនកងកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង៨ពាន់នាក់ នៅក្នុងប្រទេសចំនួន៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។
ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារ ភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព៕
ដោយ:សំបាន ច័ន្ទដារ៉ា