ឯកឧត្តម ជា វ៉ាន់ដេត ចុះផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សជូនដល់ក្រុមការងារស្រុកបាទី

តំណាងទូទាំងប្រទេសរបស់គណបក្សជូនដល់ក្រុមការងារស្រុកបាទី
តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណប្រជាជន កម្ពុជា ចុះជួយស្រុកបាទី ខេត្តតាកែវកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៣បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយ ការណ៍ ពាក់ព័ន្ធផ្សេងទៀត រួមជាមួយកិច្ចប្រជុំជីវភាពប្រចាំខែ ជូនដល់ក្រុមការងារ គណបក្សស្រុកបាទី ខេត្តតាកែវ ។

ក្នុងឱកាសនេះទន្ទឹមនឹងការផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ដែលលៈបង់សាច់ស្រស់ ឈាមស្រស់ ជួយសង្ក្រោះ ប្រជាពលរដ្ឋចេញពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ នឹង បាន ដឹកនាំកម្ពុជាឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយឈរលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ ត្រឹម ត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះឯកឧត្តម ជា វ៉ាន់ដេត ក៏បានគូសបញ្ជាក់បន្ថែមថា ស្ថិត ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលបានដឹកនាំ ដោយ គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបានធ្វើដំណើរ មកដល់ ចំណុចមួយដែលជាប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋមានកម្រិតជីវភាពធូរធារ និងមានចំណេះដឹង កាន់តែ ល្អប្រសើរផងដែរ។

បន្ថែមពីនេះឯកឧត្តម ក៏បានណែនាំដល់ប្រធានគណបក្សស្រុកបាទី ត្រូវខិតខំគ្រប់គ្រងសមាជិកបក្សឱ្យបានទាំងអស់នៅក្នុងដៃ និងបន្ត ពង្រឹងសមាជិកបក្សឱ្យបានច្រើនបន្ថែមទៀត និងបន្តចុះផ្សព្វផ្សាយ ពីការបោះឆ្នោត ឱ្យបានញឹកញាប់ ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវរាល់បញ្ហាដែលជាសំនូមពររបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនឱ្យបានឆាប់រហ័ស និងល្អប្រសើរបំផុត ដើម្បី បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួម បោះឆ្នោត ជូន គណបក្ស ប្រជាជន៕ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner