តំណាងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវនាំយកអំណោយ ទៅ ជូន លោកតាមានជំងឺ និងលោកយាយពិការដើរពុំរួចដល់ផ្ទះ

អត្ថបទដោយ៖
CPA

ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន អនុប្រធានក្រុមការងារគណបក្ស ចុះ មូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំទទួលបន្ទុក ការងារយុវជនតំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹក នាំយុវជនគណបក្សស្រុកតំបែរ យុវជនគណបក្សឃុំសេដា កាល ពីពេលថ្មីៗនេះនាំយកអំណោយមានជាគ្រឿងឧបភោគបរិភោគ ទៅផ្តល់ជូនលោកតា សេង យឿន អាយុ ៨៩ឆ្នាំ មានជំងឺពិការមួយ ចំហៀងខ្លួន និងលោកយា គ្រួច គឿន ពិការដើរមិនរួចកំពុងជួប ការ លំបាកដល់ផ្ទះតែម្តង ដើម្បីជួយសម្រាលការលំបាក។ លោកទាំងពីរ រស់ នៅក្នុងឃុំសេដាសែនជ័យ ស្រុកតំបែរ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍លើក ឡើងពីការគិតគូរយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេចតេជោ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រម ទាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែបានគិតគូយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សប្បុរ ជំនឿសាសនា និងនៅគ្រប់កាលៈ ទេសៈ ទាំងអស់៕ដោយ៖ហេង សម្បត្តិ

ads banner