អង្ករ ២០០តោនរបស់សម្តេចតេជោបានប្រគល់ជូនរដ្ឋបាលរាជធានីដើម្បីរួមចំណែកជួយដល់ពលរដ្ឋក្រីក្រនៅភ្នំពេញ
ភ្នំពេញ៖ ក្នុងពិធីទទួល អង្ករ ចំនួន ២០០តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ លោកទូច សំណាង តំណាងឱ្យអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន OCIC នារសៀលថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយ ដែលបានផ្តល់ ដើម្បីរួមចំណែកជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាស្តែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយឈរលើ ស្មារតីសាមគ្គី និងជួយទំនុកបម្រុងគ្នាក្នុងគ្រាលំបាក តាមរយៈការឧបត្ថម្ភគ្រឿងបរិភោគជាអង្ករនេះ។ កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញផងដែរ៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ


