រុស្ស៊ីបរិច្ចាគស្រូវសាលី ចំនួន ២៥.០០០ តោន ដល់សម្ព័ន្ធមិត្តគុយបា

ហាវ៉ាណា៖ ប្រទេសរុស្ស៊ីបានបរិច្ចាគស្រូវសាលី ចំនួន២៥.០០០ តោន ដល់សម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសគុយបា ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ។ ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ បានផ្តល់អំណោយ ក្នុង “គ្រាអាសន្ន” ដប្រទេសល់គុយបា នូវស្រូវសាលីចំនួន ២៥,០០០ តោន ដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្វះខាតនៅលើប្រទេសជាកោះមួយនេះ ដែលជាសញ្ញានៃទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងសម្ព័ន្ធមិត្តយូរអង្វែងនៃប្រទេសរុស្ស៊ីនិងគុយបា។

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសគុយបា លោក អេនត្រេ ហ្គូស្កូវ (Andrei Guskov) ត្រូវបានគេឃើញស្វាគមន៍ដោយលោកស្រី អាណា តឺរ៉េស៊ីតា ហ្គនហ្សាឡេស (Ana Teresita Gonzalez) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសគុយបា ខណៈដែលទំនិញស្រូវសាលីត្រូវបានដឹកជញ្ជូន។

ការបរិច្ចាគស្រូវសាលីដ៏ច្រើនសន្ធឹកសន្ធាប់ ប្រើដើម្បីធ្វើនំប៉័ង ដែលជាអាហារបំប៉នមូលដ្ឋានឧបត្ថម្ភដល់រដ្ឋាភិបាលគុយបា នាពេលនេះ បានកើតមានឡើង ស្របពេលដែលរុស្ស៊ីកំពុងរងទណ្ឌកម្មពីលោកខាងលិច ជុំវិញជម្លោះនៅអ៊ុយក្រែន កំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយប្រទេសផ្សេងទៀតដែលប្រឆាំងនឹងអ្វីដែលហៅថាអនុត្តរភាពរបស់សហរដ្ឋអាមេរិក។

លោកស្រី អាណា តឺរ៉េស៊ីតា ហ្គនហ្សាឡេស បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅក្រៅពិធីនេះថា ប្រទេសនេះ “ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី” ខណៈដែលប្រទេសកោះនេះកំពុងជួបប្រទះ “វិបត្តិពហុភាគី” ដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺរាតត្បាត និងការបិទផ្លូវដ៏យូររបស់សហរដ្ឋអាមេរិក មកលើប្រទេសនេះ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner