ប្រមុខអ.ស.ប៖ ការកើនឡើងនៃនីវ៉ូទឹកសមុទ្រ គឺជាទោសប្រហារជីវិត ចំពោះប្រទេសមួយចំនួន

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញូវហ្គូតទែរ៉េស បានព្រមានពីការគំរាមកំហែង ដែលបង្កឡើង ដោយការកើនឡើងនូវនីវ៉ូទឹកសមុទ្រ លើមនុស្សរាប់រយលាននាក់ ដែលរស់នៅក្នុងតំបន់ឆ្នេរទាបៗ និងរដ្ឋកោះតូចៗ នៅជុំវិញពិភពលោក។ខណៈការឡើងកម្ដៅរបស់ភពផែនដី ជាមូលហេតុចម្បងបណ្ដាលឱ្យមានកំណើនកម្ពស់ទឹកសមុទ្រហើយការណ៍នេះ ស្មើនឹង « ទោសប្រហារជីវិត » សម្រាប់ប្រទេសងាយរងគ្រោះមួយចំនួន។

លោកហ្គូតទែរ៉េសថ្លែងយ៉ាងដូច្នេះក្នុងការពិភាក្សាលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីផលប៉ះពាល់នៃការកើនឡើងនីវ៉ូទឹកសមុទ្រសម្រាប់សន្តិសុខនិងសន្តិភាពអន្តរជាតិកាលពីថ្ងៃអង្គារ(១៤កុម្ភៈ)។លោកហ្គូតទែរ៉េសនិយាយថាបង់ក្លាដែសចិនឥណ្ឌានិងហូឡង់និងទីក្រុងធំៗដូចជាទីក្រុងបាងកកប៊ុយណូស៊ែរ(អាហ្សង់ទីន)ហ្សាកាតាឡាហ្គោស(នីហ្ស៊េរីយ៉ា)ឡុងដ៍ឡូសអង់ចាឡែសបុមបៃម៉ាពូតូ(មូហ្ស៊ំប៊ិក)ញូវយ៉កនិងសៀងហៃទទួលរងការគំរាមកំហែងពីការកើនឡើងនៃនីវ៉ូទឹកសមុទ្រ។

ប្រមុខអង្គការសហប្រជាជាតិដដែលថ្លែងថា៖«គ្រោះថ្នាក់គឺធ្ងន់ធ្ងរជាពិសេសលើជីវិតមនុស្សជិត៩០០លាននាក់ដែលរស់នៅក្នុងតំបន់ឆ្នេរទាបៗដែលចំនួននេះស្មើរនឹងមនុស្ស១ក្នុងចំណោម១០នាក់រស់នៅលើផែនដី»។លោកនិយាយដោយស្រង់ទិន្នន័យរបស់អង្គការណាសាថាការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យផែនដីឡើងកម្ដៅហើយផ្ទាំងទឹកកកនិងស្រទាប់ទឹកកករលាយដែលបានបណ្តាលឱ្យទ្វីបអង់តាក់ទិកបាត់បង់ទឹកកកប្រហែល១៥០ប៊ីលានតោនជាមធ្យមក្នុងមួយឆ្នាំខណៈកន្តិបទឹកកកនៅតំបន់ហ្រ្គីនឡែនធ្លាក់ចុះកាន់តែលឿនដោយបាត់បង់ជាង២៧០ប៊ីលានតោនក្នុងមួយឆ្នាំ។

លោកហ្គូតទែរ៉េសបានគូសបញ្ជាក់ថា៖«មហាសមុទ្រពិភពលោកក្នុងសតវត្សរ៍មុនបានឡើងកំដៅលឿនជាងពេលណាៗទាំងអស់ក្នុងរយៈពេល១១០០០ឆ្នាំកន្លងមកនេះ»។លោកនិយាយដោយលើកឡើងជាថ្មីនូវការព្រមានរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុនថាកម្ដៅរបស់ពិភពលោកកំពុងបោលយ៉ាងលឿនហួសពី១,៥អង្សាសេ(ប្រៀបធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម)ឆ្ពោះទៅ២,៨អង្សាសេនៅចុងបញ្ចប់សតវត្សរ៍នេះ(បើតាមអត្រាកំណើនកម្ដៅនាពេលបច្ចុប្បន្ន)ដែលស្មើនឹង«ការកាត់ទោសប្រហារជីវិតសម្រាប់ប្រទេសងាយរងគ្រោះផ្សេង»។

កាលពីថ្ងៃថ្ងៃអង្ការដូចគ្នាអង្គការឧតុនិយមពិភពលោក(WMO)បានចេញផ្សាយតួលេខមួយដោយដកស្រង់សម្ដីលោកហ្គូតទែរ៉េសដែលអះអាងថាកម្រិតនីវ៉ូទឹកសមុទ្រជាមធ្យមរបស់ពិភពលោកនឹងកើនឡើងប្រហែល២-៣ម៉ែត្រក្នុងរយៈពេល២០០០ឆ្នាំខាងមុខប្រសិនបើកំដៅផែនដីនៅត្រឹម១,៥អង្សាសេ។ប៉ុន្តែបើកម្ដៅពិភពលោកកើនដល់២អង្សាសេនោះនោះកម្រិតនីវ៉ូទឹកសមុទ្រនឹងកើនដល់៦ម៉ែត្រខណៈ៥អង្សាសេនឹងធ្វើឱ្យកម្រិតដដែលឡើងដល់២២ម៉ែត្រ។

លោកហ្គូតទែរ៉េសថាផលវិបាកគឺមិននឹកស្មានដល់ដោយសហគមន៍នៅតំបន់ទាបៗនិងប្រទេសទាំងមូលអាចរលាយបាត់ពិភពលោកនឹងឃើញពីការជម្លៀសប្រជាជនដ៏ធំហើយការប្រកួតប្រជែងគ្នាដណ្ដើមទឹកសាបដីធ្លីនិងធនធានផ្សេងៗទៀតក៏កាន់តែធ្ងន់ធ្ងរ។

ដោយមើលឃើញបញ្ហាដ៏ធំនេះលោកហ្គូតទែរ៉េសបានថ្លែងថាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវតែមានធនធានដើម្បីសម្របខ្លួនទៅនឹងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សហើយនោះមានន័យថាប្រទេសអភិវឌ្ឍន៍ដែលរួមចំណែកខ្លាំងលើការប្រែប្រួលអាកាសធាតុត្រូវតែធានាថាប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានហិរញ្ញវត្ថុអាកាសធាតុចំនួន១០០ប៊ីលានដុល្លារដែលខ្លួនបានប្តេជ្ញាចិត្តផ្ដល់ឱ្យ។

លោកហ្គូតទែរ៉េសបានបន្ថែមទៀតថាការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្របង្កើតជាសង្វៀនថ្មីសម្រាប់ជម្លោះខណៈការប្រកួតប្រជែងសម្រាប់ប្រភពទឹកសាបនិងដីកាន់តែកើនឡើងដែលនេះហើយជាមូលហេតុចាំបាច់ត្រូវដោះស្រាយវិបត្តិអាកាសធាតុដែលនោះគឺការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដើម្បីកំណត់ការឡើងកំដៅ។មិនត្រឹមតែប៉ុណ្ណោះការយល់ដឹងអំពីទំនាក់ទំនងរវាងអសន្តិសុខនិងអាកាសធាតុប្រែប្រួលក៏តម្រូវឱ្យមានការបង្កើតប្រព័ន្ធព្រមានជាមុនសម្រាប់គ្រោះមហន្តរាយធម្មជាតិខណៈបទប្បញ្ញត្តិផ្លូវច្បាប់និងសិទ្ធិមនុស្សក៏ចាំបាច់ផងដែរជាពិសេសដើម្បីដោះស្រាយការផ្លាស់ទីលំនៅរបស់មនុស្សនិងការបាត់បង់ទឹកដី៕
ដោយ:ហួនឌីណាប្រភព៖UNchiefsaysrisingseasa‘deathsentence’forsomecountrieshttps://www.aljazeera.com/news/2023/2/15/un-chief-says-rising-seas-a-death-sentence-for-some-countries

ads banner