លោក ហ្សេលេនស្គី ប្តេជ្ញាថា អ៊ុយក្រែននឹងយកជ័យជំនះលើរុស្ស៊ីនៅនិទាឃរដូវ

កៀវ៖ នៅក្នុងសន្ទរកថាតាមវីដេអូនាពេលល្ងាចរបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងអះអាងថា ប្រទេសរបស់គាត់ត្រូវតែធានាថា នៅនិទាឃរដូវ អ៊ុយក្រែននឹងឆ្ពោះទៅរកជ័យជម្នះលើសង្គ្រាមរបស់រុស្ស៊ី។

លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ជ័យជំនះនេះគឺវាស្រ័យលើការរៀបចំកងកម្លាំងការពាររបស់យើង, ការផ្គត់ផ្គង់អាវុធសម្រាប់រដ្ឋរបស់យើង និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់យើងនៅក្នុងសង្រ្គាម។ យើងត្រូវតែបំបែករាល់ការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីទទួលបាននូវគំនិតផ្តួចផ្តើមឡើងវិញ។ ខ្ញុំប្រាកដថា យើងនឹងធ្វើបែបនេះបាន។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ទៀតថា ឥឡូវនេះ សត្រូវ (រុស្ស៊ី) បានបាត់បង់ជីវិតប្រជាជនរបស់ខ្លួនច្រើនណាស់ ឬកងកម្លាំងរបស់ខ្លួនច្រើនណាស់ ដែលមិនយូរប៉ុន្មាននោះទេ ពួកគេនឹងពិបាកក្នុងការស្វែងរកជ័យជំនះ។ គោលបំណងរបស់យើង គឺដើម្បីធានាថា នឹងធ្វើឱ្យធ្លាក់ចុះការប្តេជ្ញាចិត្តនៅក្នុងប្រទេសរុស្ស៊ី ក្នុងការទន្ទ្រានកាន់កាប់លើទឹកដីអ៊ុយក្រែន និងការរំដោះទឹកដីរបស់យើង ដែលនោះគឺជាគោលដៅដែលយើងកំពុងធ្វើការជារៀងរាល់ថ្ងៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner