ខេត្តព្រះសីហនុត្រូវការស្ថានីយចម្រោះទឹក៤កន្លែង ដើម្បីអាចចម្រោះទឹកកខ្វក់បានទាន់ពេលវេលា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ខេត្តព្រះសីហនុ ត្រូវការស្ថានីយចម្រោះទឹក៤កន្លែង ទើបអាចចម្រោះទឹកកខ្វក់បានទាន់ពេលវេលា ដើម្បីកុំឱ្យទឹកកខ្វក់ហូរ ចូលទៅក្នុងសមុទ្រ។ ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងក្នុងសិក្ខា សាលាស្តីពីលទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ ទឹកកខ្វក់ នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣សីហានេះ។ ខេត្តព្រះសីហានុ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវគេឃើញ មានកំណើនវិនិយោគយ់អាគំហុក ជាពិសេសលើវិស័យសំណង់ ដែលនាំឲ្យមានចំណោទលើបញ្ហាជំនន់ ទឹកភ្លៀង និងការចំរោះទឹកកង្វក់នោះជាដលម។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា បើសិនជា គេមិនបានធ្វើអាងចម្រោះទឹកកខ្វក់ឱ្យបានលឿននោះទេ គឺខេត្តព្រះសីហនុនឹងមិនអាចថែរក្សាឆ្នេរសមុទ្រ ដ៏ស្អាតបាននោះទេ ដែលជាក់ស្តែងអាងចម្រោះទឹកនៅពេលបច្ចុប្បន្ននេះ គឺមិនអាចចម្រោះទឹក កខ្វក់បាន គ្រប់គ្រាន់នោះទេ ដូច្នេះហើយយើងនឹងព្យាយាមកែរច្នៃធ្វើអាងចម្រោះទឹកកខ្វក់ ដែលមានសមត្ថភាព អាច ចម្រោះទឹកឱ្យបាន៤ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃនៅឆ្នាំ២០២១
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា ចំណូលដែលត្រូវយកមកប្រើប្រាស់ក្នុងការធ្វើ អាង ចម្រោះទឹក ដើម្បីឱ្យសម្រេចតាមគោលដៅនោះ នឹងត្រូវយកបន្ថែមពីផ្ទះសំណាក់ សណ្ឋាគារ នឹងផ្ទះរបស់ ប្រជាពលរដ្ឋខ្លះផងដែរ ដើម្បីយកមកជួសជុស សាងសង់ និងទុកសម្រាប់ថែទាំអាងចម្រោះទឹកកង្វក់នោះរ។ បើយោងតាមសេចក្តីព្រាងផែនការមេ បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុត្រូវបានប៉ាន់ប្រមាណថា មាន ចំនួនប្រមាណ ២ម៉ឺន៥ពាន់៧០០ម៉ែត្រគូបក្នុង១ថ្ងៃ នៅឆ្នាំ២០១៨ និងមានបរិមាណប្រមាណ ៤ម៉ឺន៧ពាន់ ម៉ែត្រគូបក្នុង១ថ្ងៃ នៅឆ្នាំ២០២៣ និងកើនដល់ប្រមាណ ៦ម៉ឺន៤ ម៉ែត្រគូបក្នង១ថ្ងៃ នៅឆ្នាំ២០៣០។
