ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៨កុម្ភៈ (Video Inside)

សីតុណ្ហភាពកំដៅអប្បបរមាបានថយចុះតិចតួចវេលាព្រឹក និងយប់ ប៉ុន្តែសីតុណ្ហភាពកម្តៅអតិបរមានឹងមានជាដដែល។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម កម្ពុជារវាងពីថ្ងៃទី២២ដល់២៨កុម្ភៈ នឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុង ឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម ។

យោងតាមការព្យាករណ៍ក្នុងតំបន់ទំនាបកណ្តាល នៅថ្ងៃទី២៦ ទី២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមានឹងមានពី២០ទៅ២២អង្សាសេ, សីតុណ្ហភាពក្តៅអតិបរមានឹងមានរវាងពី៣២ដល់៣៤អង្សាសេ។ នៅតំបន់ទំនាបកណ្ដាលនេះ អាច នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច ។

ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី១៩ទៅ២១ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី ៣២ទៅ៣៤ អង្សាសេ បើប្រៀបធៀបនឹងសប្ដាហ៍មុខ សីតុណ្ហភាពទាំងពីរនេះ បានកម្ដៅថយចុះ ១ អង្សាសេ។ តាមការព្យាករណ៍ គឺនៅថ្ងៃទី២៦ ទី២៧ ខែកុម្ភៈ សីតុណ្ហភាពត្រជាក់អប្បបរមា អាចចុះត្រជាក់ បន្ថែមក្នុងចន្លោះពី ៣ទៅ៤ អង្សាសេ នៅវេលាព្រឹកនិងយប់ ដែលលាយឡំ នឹងខ្យល់បក់ក្នុងកម្រិតមធ្យម។

ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២០ទៅ២២ អង្សាសេ ,សីតុណ្ហភាពអតិបរមា មានរវាងពី៣០ទៅ៣២ អង្សាសេ, ដែល សីតុណ្ហភាពទាំង ពីរនេះ បើប្រៀបធៀបនឹងសប្ដាហ៍មុន គឺនៅថេរ។ យោងតាមការព្យាករណ៍ នៅតំបន់មាត់ សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួចផងដែរ ។

ads banner