ស្ថានឯកអគ្គរាជទូតរកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រគល់សារតាំងរបស់ ព្រះមហាក្សត្រ ជូនប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

វៀតណាម ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ជា គឹមថា បានប្រគល់សារតាំងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវ Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកជំទាវ ជា គឹមថា គឺជាឯកអគ្គរាជទូតស្ត្រីខ្មែរដំបូងគេរបស់កម្ពុជា ប្រចាំប្រទេសវៀតណាម ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ មន្ត្រីការទូត និងបុគ្គលិកនៃស្ថានឯកអគ្គរាជទូត សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងសូមជូនពរលោកជំទាវទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner