រុស្ស៊ីគ្រោងនឹងចុះចតយានអវកាស Soyuz MS-23 ជាមួយនឹងអវកាសយានិក នៅថ្ងៃទី ២៧ខែកញ្ញា
មូស្គូ៖ ការចុះចតយានអវកាស សូយូស អឹម.អេស ២៣ ( Soyuz MS-23 ) របស់ប្រទេសរុស្ស៊ី ជាមួយនឹងវត្តមានអវកាសយានិក នៅលើយាន គ្រោងកើតមានឡើង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
Read. ការចុះចតរបស់យានអវកាស សូយូស អឹម.អេស ២៣ ( Soyuz MS-23 ) ដោយនាំយកត្រឡប់មកផែនដីវិញ នូវអវកាសយានិករុស្ស៊ី លោក សឺហ្គេយ ប្រូកូហ្វ យ៉េវ (Sergey Prokofyev) និង Dmitry Petelin) ក៏ដូចជា អវកាសយានិករបស់ ណាសា ( NASA ) លោក ហ្វ្រេង រូប៊ីយ៉ូ (Frank Rubio) ត្រូវបានគេគ្រោង ធ្វើនៅថ្ងៃទី ២៧ ខែកញ្ញា នេះបើយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលត្រួតពិនិត្យបេសកកម្មរុស្ស៊ី។
មជ្ឈមណ្ឌលត្រួតពិនិត្យបេសកកម្មរុស្ស៊ីបានប្រកាសឲ្យដឹងថា “ការចុះចតនៅក្នុងតំបន់ ដែលបានកំណត់ថា នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣។
យានអវកាសដែលត្រូវបានបញ្ជូន ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅព្រឹកថ្ងៃសុក្រនេះ នឹងត្រូវផ្លាស់ប្តូរ ពីម៉ូឌុល ផយស៍ (Poisk) នៃផ្នែក ISS របស់រុស្ស៊ី ទៅកាន់ម៉ូឌុល ប្រីឆាល ណូដាល់ (Prichal nodal) នៅថ្ងៃទី ៦ ខែមេសា ក៏ប៉ុន្តែ ហេតុផលសម្រាប់ប្រតិបត្តិការនេះគឺ មិនបានពន្យល់ទេ៕ ប្រភពពី Tass ប្រែសម្រួលដោយ៖ សារ៉ាត
