សម្ដេចតេជោ ហ៊ុន សែន៖ សន ដារ៉ា អាចវាយប្រហារនាយករដ្ឋមន្ត្រី ឬអ្នកដទៃបាន តែមិនគួរណា ប្រមាថដល់ឪពុកម្ដាយរបស់ខ្លួននោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សន ដារ៉ា អាចវាយប្រហារនាយករដ្ឋមន្ត្រីបាន វាយប្រហារអ្នកដទៃបាន តែមិនគួរណាប្រើប្រាស់ភាសារប្រមាថដល់ឪពុកម្ដាយរបស់ខ្លួននោះទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកវិភាគតាមបណ្ដាញសង្គម សន ដារ៉ា ថា គ្រប់គ្រាន់ហើយ បន្ទាប់ពីលោក សន ដារ៉ា បានប្រើប្រាស់ភាសារប្រមាថដល់ឪពុកម្ដាយរបស់ខ្លួន។ សម្ដេចថា លោក សន ដារ៉ា អាចវាយប្រហារនាយករដ្ឋមន្ត្រី វាយប្រហារអ្នកដទៃបាន តែមិនគួរណាប្រើប្រាស់ភាសារប្រមាថដល់ឪពុកម្ដាយរបស់ខ្លួននោះទេ។

សម្ដេចតេជោ បានហៅលោក សន ដារ៉ា ថាជាក្មួយប្រុសផង ក្នុងន័យណែរនាំឱ្យលោក សន ដារ៉ា គោរពឪពុកម្ដាយរបស់ខ្លួន ។ សម្ដេច បន្ថែមថា៖ បើគ្រាន់ម៉ែឪខ្លួនមិនស្រលាញ់ផងតើក្មួយឯងស្រលាញ់ប្រជាពលរដ្ឋដែរឬអី?

សូមជម្រាបថា លោក សន ដារ៉ា គឺជាសកម្មជនប្រឆាំងរដ្ឋាភិបាល រត់គេចខ្លួននៅក្រៅប្រទេស ដែលតែងតែធ្វើវីដេអូអត្ថាធិប្បាយវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន។ លោកមានឪពុកកាន់ការងារជាមន្ត្រីយោធានៅកម្ពុជា មួយរូបផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner