បើករថយន្តគៀរគ្នាខូចខាតតិចតួច បង្កជាជម្លោះយកត្រូវរៀងខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទ្រុងធុនធំទៅគៀរថយន្តព្រូសមួយគ្រឿងទៀត រងកាខូចខាតតិចតួច មិនឈប់ដោះស្រាយគ្នា ព្យាយាមបើករត់ត្រូវម្ចាស់រថយន្តបព្រូសបើកដេញតាមចាប់មកវិញរួចប្រកែកគ្នាយកត្រូវរៀងខ្លួន បង្កមានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង៩យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅស្តុបផ្សារ៧មករា តាមបណ្តោយផ្លូវ២៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តទ្រុងធុនធំម៉ាក មីតសុយមីតស៊ី ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ឆ្នាំង3A-0097 ធ្វើដំណើរទិសដៅពីលត្បូងទិជើង មកដល់ចំណុចស្តុបរង្វង់មូលទួលគោកក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បានទៅគៀររថយន្តតូយ៉ូតាព្រូសពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AM-5507 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នា ចំផ្នែកខាងស្តាំខាងក្រោយរងកាខូចខាតតិចតួច ហើយមិនព្រមឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់មកចំណុចកើតហេតុ ត្រូវម្ចាស់រថយន្តព្រូលបើកដេញពីក្រោយមកកាក់ចំពីមុខជាប់រួចប្រកែកគ្នាត្រូវរៀងៗខ្លួនធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកជួយដោះស្រាយ។ ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើសម្របសម្រួលគ្នាដោយភាគីរថយន្តធុនធំបានចេញសំណងចំនួន៤០ដុល្លារទៅឲ្យភាគីរថយន្តព្រូសដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner