ធនាគារជាតិនិងសមាគមន៍មីក្រូហិរញ្ញវត្ថុ ប្រកាសគម្រោង ពង្រឹង សុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា (CMA) បានរួមគ្នាដាក់ឱ្យដំណើរ ការគម្រោងស្តីពី «ការពង្រឹង សុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោល បំណងលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនតាមសហគមន៍ក្នុងឃុំ-សង្កាត់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ២៧ ខែកុម្ភៈនេះ ឱ្យដឹងថា គម្រោង«ការពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍» សំដៅលើកកម្ពស់លទ្ធភាពទទួលបាន និង ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាពនៅតាមសហគមន៍ ដែលនឹងចូលរួមជំរុញគោលនយោបាយជាតិស្តីពីភូមិឃុំ មាន សុវត្ថិភាព។ គម្រោង «ការពង្រឹងសុវត្ថិ ភាពហិរញ្ញវត្ថុក្នុង សហគមន៍» នឹងត្រូវអនុវត្តសាកល្បង ក្នុងខេត្តកំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងខេត្ត បាត់ដំបងចាប់ ពីឆ្នាំ២០២៣នេះ ហើយនឹងបន្តពង្រីកវិសាលភាព នៅឆ្នាំបន្តបន្ទាប់។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា ការបង្កើតគម្រោងនេះ គឺផ្អែក លើលទ្ធផលនៃការសិក្សាស្រាវជ្រាវផ្សេងៗ ធ្វើឡើងក្នុងឆ្នាំ២០២២ ដោយ ភ្នាក់ងារចៃក(JICA) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពី Cerise+SPTF និង អង្គការADA ប្រទេស លុចហ្សំបួរ។ ការសិក្សា រួមទាំងសិក្ខាសាលាពិគ្រោះយោបល់ដែល បាន ធ្វើឡើងជាមួយអាជ្ញាធរមូលដ្ឋាន បានរកឃើញស្រដៀង គ្នាអំពី សារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនាំទៅដល់ការជំរុញ បរិយាបន្នហិរញ្ញវត្ថុនៅកម្រិតមូលដ្ឋាន។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលើកឡើងថា៖«លទ្ធផលនៃការស្រាវជ្រាវបានឆ្លុះបញ្ចាំងតួនាទីដ៏សំខាន់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋាន ក្នុងការជួយលើកកម្ពស់ និង បញ្ជ្រាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុ សម្រាប់ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រកប ដោយសុវត្ថិភាព ដើម្បីរួម ចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាព របស់ ប្រជាជន នៅតាមមូលដ្ឋាន»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តថា ៖«ការអនុវត្តគម្រោងនេះ ចាំបាច់ ឱ្យមានការចូលរួមយ៉ាងសកម្ម និងការគាំទ្រពីធនាគារជាតិនៃ កម្ពុជា សមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា ទីភ្នាក់ងាររដ្ឋាភិបាល អាជ្ញាធរ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍ និង អ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត»។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួត ពិនិត្យ ធនាគារជាតិនៃកម្ពុជា ថ្លែងថា «ជំនឿទុកចិត្តពីសាធារណជន ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ជាកត្តាចម្បងដែលធនាគារ ជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងបន្តអនុវត្ត ដើម្បី លើក កម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងកិច្ច ការពារអតិថិជន ក្នុងគោលដៅរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល និងលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុនៅក្នុង ប្រទេសផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន ក៏បានបញ្ជាក់ដែរថា៖ «ការអនុវត្ត គម្រោងនេះ ទាមទារ ការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធក្នុងចំណោម ភាគី ពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ។ យើងនឹង ធ្វើការរួមគ្នាដើម្បីធានានូវការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព ហើយ យើងជឿជាក់ថា វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើក កម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារ អតិថិជននៅ ក្នុងប្រទេសកម្ពុជា»។
សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបញ្ជាក់ថា គម្រោងនេះនឹង រួម ចំណែកដល់ការលើកកម្ពស់កម្រិតជីវភាព និងការអភិវឌ្ឍក្នុង តំបន់សាកល្បងគម្រោង ព្រមទាំង បន្តពង្រីកសកម្មភាពទូទាំង ប្រទេសកម្ពុជាក្នុងគោលដៅរយៈពេលវែង តាមរយៈយន្តការក្រុម ប្រឹក្សាឃុំ-សង្កាត់ ដែល មានស្រាប់ ។ គម្រោងនេះក៏នឹងពង្រឹងភាពជាដៃគូ និងការប្រមូលធនធានដើម្បី បង្កើនគុណភាពនៃការអនុវត្ត ការចងក្រងឯកសារភស្តុតាង និង គម្រូនៃការអនុវត្តល្អបំផុត សំដៅពង្រីកវិសាលភាពគម្រោងនាពេល អនាគត។
គម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» គឺជាគំនិត ផ្តួចផ្តើមដ៏សំខាន់ពីវិស័យហិរញ្ញវត្ថុ ដែលរួមពង្រឹង បន្ថែមគោល នយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល និង ជំរុញ បរិយាបន្ទហិរញ្ញវត្ថុប្រកបដោយទំនួល ខុសត្រូវ។ គម្រោងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ ការរួមបញ្ចូល ផ្នែកហិរញ្ញវត្ថុ សិទ្ធិ និង កិច្ចការពារអតិថិជននៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យរបស់គម្រោង នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួល បានសេវាហិរញ្ញវត្ថុផ្លូវការ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើក កម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅក្នុង ប្រទេសកម្ពុជា។
គណៈកម្មាធិការដឹកនាំគម្រោង មានធនាគារជាតិនៃកម្ពុជាជាប្រធាន ព្រម ទាំង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាន នឹងត្រួត ពិនិត្យ ការអនុវត្តគម្រោង និងធានាឱ្យបាននូវ លទ្ធផលស្របតាម យុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥៕
ដោយ៖យុទ្ធ វីរៈ

ads banner