ប្រទេសចិន និងបេឡារុសខ្នះខ្នែងផែនការណ៍រកសន្តិភាពនៅអ៊ុយក្រែន មុនផែនការវាយលុក និទាឃរដូវរបស់អ៊ុយក្រែន (Video Inside)

មេដឹកនាំប្រទេសបេឡារុសលោក Alexander Lukashenko គ្រោងនឹងបំពេញទស្សនកិច្ច៣ ថ្ងៃក្នុងប្រទេសចិនចាប់ផ្តើមពីថ្ងៃទី២៨កុម្ភៈឆ្នាំ២០២៣។ មេដឹកនាំបេឡារុសរូបនេះ នឹងគ្រោង ជួបពិភាក្សាជាមួយនឹងមេដឹកនាំចិនលោកស៊ីជីនពីងផងដែរ។ ដំណើរទស្សនកិច្ចនេះ គឺក្នុងរង្វង់ពេលដែលប្រទេសចិន និងបេឡារុស បានបង្ហាញនូវផែនការណ៍ដែលចង់ស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមក្នុងអ៊ុយក្រែន គ្រាដែលក្រុមបស្ចឹមប្រទេសកំពុងលើកទឹកចិត្តអ៊ុយក្រែន ក្នុងការបន្តផ្តល់ជំនួយអាវុធយោធា ដើម្បីធ្វើសង្គ្រាមផ្តាច់ព្រាត់រកការឈ្នះចាញ់ជាមួយរុស្ស៊ីក្នុងឆ្នាំ២០២៣នេះ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ពិនិត្យជុំវិញដំណើរទស្សនកិច្ចនេះ

ads banner