រកឃើញក្រុមជ័យលាភីវិញ្ញាសា Mobile Legends: Bang Bangត្រៀមស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីបំផុត, ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang បានរកឃើញម្ចាស់ជ័យលាភីផ្នែកបុរស និងនារី ដើម្បីប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ។

តាមរយៈការរៀបចំប្រកួតរបស់សហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជា (EFC) នៅផ្សារទំនើបអ៊ីអន២ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយក្រុមជ័យលាភីបានទៅលើក្រុម កីឡាករ Burn x Flash និង ក្រុម កីឡាការិនី DG Angelz បាន ក្លាយ ជា ជើង ឯក លើ វិញ្ញាសា Mobile Legends: Bang Bang ដើម្បី ដំណើរ ឆ្ពោះ ទៅ ចូល រួម ប្រកួត កីឡា ស៊ីហ្គេម លើក ទី ៣២ ឆ្នាំ ២០២៣ ដែល កម្ពុជា ធ្វើ ជា ម្ចាស់ ផ្ទះ។ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តធ្វើឡើងក្រោមវត្តមានឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រួមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូអភិវឌ្ឍ ក្រុមហ៊ុនធី.វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង។

បើតាមការបញ្ជាក់របស់លោក លន់ សាមឺឌី អគ្គលេខាធិការ សហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជា (EFC) គូសបញ្ជាកថា ការ ប្រកួត ជ្រើស រើស ជើង ឯក កីឡា អេឡិចត្រូនិក លើ វិញ្ញាសា នេះ មាន ក្រុម បុរស ១៧៩ ក្រុម និង នារី ២២ ក្រុម បាន ចុះ ឈ្មោះ ចូល រួម ប្រកួត។ ការ ប្រកួត ជម្រុះ ផ្នែក បុរស ត្រូវ បាន ចាប់ ផ្តើម ពី ថ្ងៃ ទី ១៧ ដល់ ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ដើម្បី ជ្រើស រើស យក ក្រុម ខ្លាំង ៤ ឡើង ទៅ ប្រកួត ជុំ ចុង ក្រោយ។ ចំពោះ ការ ប្រកួត ផ្នែក នារី ចាប់ ពី ថ្ងៃ ទី ១៨ ដល់ ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក៏ ដើម្បី ជ្រើស រើស យក ៤ ក្រុម សម្រាប់ ការ ប្រកួត ជុំ ចុង ក្រោយ ដែរ។
ក្នុងការ ប្រកួត វគ្គ ផ្តាច់ ព្រ័ត្រ ក្រុម កីឡាការិនី DG Angelz ទទួលបានជ័យជម្នះទៅលើក្រុម នារី CFU Serendipity ក្នុងលទ្ធផល ៣ ទល់នឹង១ ដើម្បី ក្លាយជាម្ចាស់ជើងឯក ខណៈ ក្រុម កីឡាករ Burn x Flash ក៏ ប្រើ ពេល រហូត ដល់ ៤ ហ្គេម ដែរ ទើប បាន ក្លាយ ជា ជើង ឯក ដោយដណ្តើមបានជ័យជម្នះលើក្រុម CFU Gaming ក្នុងលទ្ធផល ៣ទល់នឹង១ ។ អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ក្រុម ជើង ឯក នីមួយ ៗ នៅ មិន ទាន់ ក្លាយ ជា ក្រុម ជម្រើស ជាតិ សម្រាប់ ការ ចូល រួម ប្រកួត ស៊ីហ្គេម លើក ទី ៣២ ឆ្នាំ២០២៣នៅឡើយទេ ដោយក្រុម ដែល ឈាន ដល់ វគ្គ ៤ ក្រុម ចុង ក្រោយ នឹង ត្រូវ បាន គណៈកម្មការ ជំនាញ និង គ្រូ បង្វឹក ជ្រើស រើស កីឡាករ កីឡាការិនី ដែល ខ្លាំង ៗ តាម ជំនាញ រៀង ៗ ខ្លួន ដើម្បី បង្កើត ជា ក្រុម ជម្រើស ជាតិ ពិត ប្រាកដ។ ដូច្នេះមាន ន័យ ថា សមាជិក ក្រុម ដែល មិន បាន ឈ្នះ ជើង ឯក ក៏ អាច មាន ឱកាស ក្លាយ ជា កីឡាករ ជម្រើស ជាតិ កម្ពុជា ដែរ។

លោក លន់ សាមឺឌី សង្កត់ធ្ងន់ថា គណៈកម្មាធិការ ជាតិ រៀបចំ ការ ប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើក ទី ៣២ ឆ្នាំ ២០២៣ (CAMSCO) សហការ ជា សហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជាបាន សម្រេច ដាក់ កីឡា អេឡិចត្រូនិក ចំនួន៦ ប្រភេទស្មើ នឹង ៩ វិញ្ញាសា ដូចជា វិញ្ញាសា AK2 មាន ២ វិញ្ញាសា ( ក្រុមបុរស និង ឯកត្តជនបុរស ), BUBG មាន ២ វិញ្ញាសា (ក្រុមបុរស និង ឯកត្តជនបុរស ), Mobile Legends: Bang Bang មាន ២ វិញ្ញាសា (ក្រុម បុរស និង ក្រុម នារី), League of Legends: Wild Rift មាន ១ វិញ្ញាសា (ក្រុមបុរស), Valorant មាន ១វិញ្ញាសា (ក្រុមបុរស) និងCross Fire មាន ១វិញ្ញាសា (ក្រុម បុរស)។ គួរបញ្ជាល់ថា ការ ប្រកួត កីឡា ស៊ីហ្គេម លើក ទី ៣២ ឆ្នាំ ២០២៣ ចាប់ ពី ថ្ងៃ ទី ៥ ដល់ ទី ១៧ ខែ ឧសភា ខណៈ ប្រភេទ កីឡា អេឡិចត្រូនិក ត្រូវ ធ្វើ ការ ប្រកួត នៅ សណ្ឋាគារ ណាហ្គាវើលដ៍៕ ចាន់ វិចិត្រ

