មេបញ្ជាការសឹករងកំពង់ធំ ណែនាំដល់យោធិនទាំងអស់ និងក្រុម គ្រួសារភ្ជាប់បណ្ដាញតេឡេក្រាមសម្ដេចតេជោ ដើម្បីទទួលបាន ព័ត៌មានពិត

កំពង់ធំ៖ មេបញ្ជាការសឹករងកំពង់ធំ ណែនាំដល់យោធិនទាំងអស់ និង ក្រុម គ្រួសារ ភ្ជាប់បណ្ដាញតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា ដើម្បីទទួលបានពត៌មានពិត។ ប្រសាសន៍ ណែនាំនេះ ត្រូវបានលើកឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែកុម្ភៈ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនៅក្នុងខែមីនា ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែង បំពេញភារកិច្ចរបស់យោធិនគ្រប់រូបៗ និងថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ មេបញ្ជាការគ្រប់គ្រងឯកភាព ដែលបានខិតខំ បំពេញ តួនាទីភារកិច្ច ដែល អង្គភាពបានប្រគល់ជូន ដោយអនុវត្តសម្រេចភារកិច្ច នឹងទទួល បាន ជោគជ័យគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងខែមីនា ឆ្នាំ២០២៣ក្នុងនោះមានការ ការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលនឹង ប្រព្រឹត្តទៅនៅខេត្តកំពង់ធំ នៅដើមខែមីនា ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងភារកិច្ចមួយចំនួនទៀត៕
ដោយ៖ ប៊ុន រដ្ឋា

ads banner