សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សាជាថ្មីថ្ងៃចាប់ផ្តើមដាក់ចេញនយោបាយឈ្នះឈ្នះ និងការទទួលជោគជ័យ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកែតម្រូវការយល់ច្រឡំខ្លះដែលនិយាយថានយោបាយ ឈ្នះឈ្នះបានចាប់ផ្តើមនាចុងឆ្នាំ១៩៩៨។ នយោបាយឈ្នះឈ្នះ គឺជានយោបាយមួយដែល បំបាត់ចលនាឧទ្ទាមខ្មែរក្រហមអស់ទាំងស្រុង និងនយោបាយដែលបំបាត់ឫសគល់ចលនា ឧទ្ទាមខ្មែរក្រហមរយៈពេលប្រមាណ៣៥ខែនោះ បាននាំឱ្យកម្ពុជាអស់សង្គ្រាមស៊ីវិល ទាំងស្រុងនៅថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨ ។ សម្តេចតេជោបានថ្លែងនៅថ្ងៃទី២៧កុម្ភៈឆ្នាំ២០២៣ថា មានការយល់ច្រឡំខ្លះដែលគិតថានយោបាយឈ្នះឈ្នះបានចាប់ផ្តើមនៅថ្ងៃទី២៩ធ្នូឆ្នាំ២០១៩ ប៉ុន្តែនយោបាយឈ្នះឈ្នះ បានចាប់ផ្តើមធ្វើក្នុងរង្វង់ខែកុម្ភៈឆ្នាំ១៩៩៦។

តាមរយៈការចូលរួមជាបណ្តើររបស់កម្លាំងខ្មែរក្រហមខណៈរាជរដ្ឋាភិបាលបានដាក់ចេញ នូវនយោបាយឈ្នះឈ្នះនោះហើយ, គេបានរកឃើញនូវចំណុចរួមចុងក្រោយដែលក្រុមខ្មែរក្រហមចង់បាន, នោះគឺគោលការណ៍បីចំណុចសំខាន់ៗ ទីមួយ ការរក្សាសុវត្ថិភាពអាយុជីវិត, ទី២ការរក្សាឋានៈ និងតួនាទីអ្នកដែលបានធ្វើសមាហរណកម្ម ចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជា និងទី៣ការរក្សាទ្រព្យសម្បត្តិ និងកម្មសិទ្ធិរបស់អ្នកដែលបានមកចូលរួម។

ads banner