នៅសល់៦៧ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៦៧ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៣៣ថ្ងៃមកហើយ។

គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី២៧ កុម្ភៈឆ្នាំ២០២៣នេះ គឺនៅសល់តែ៧៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ»។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅច័ន្ទទី២៧កុម្ភៈនេះ នៅបានបញ្ជាក់សាជាថ្មីចំពោះចំនួនថ្ងៃរាប់ថយក្រោយដែលនៅដល់តែ៦៧ថ្ងៃទៀតនោះទេ ក្រោយការទន្ទឹងចាំ របស់កម្ពុជាប្រមាណជាង៦០ឆ្នាំមកនេះ។

ក្នុងរយៈពេលដែលកម្ពុជាកំពុងរាប់ថយក្រោយនេះ វិស័យកីឡារបស់កម្ពុជាកាន់តែត្រូវបាន លើកទឹកចិត្តខ្លាំងក្លាថែមទៀតដោយសារតែជោគជ័យទទួលបានក្នុងការប្រកួតកីឡានានា។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧កុម្ភៈនេះ បានកោតសរសើរកីឡាករបាល់ទះកម្ពុជាក្រោម អាយុ១៩ឆ្នាំដែលប្រកួតឈ្នះកីឡាករប្រទេសបារាំង។

ក្នុងវិស័យកីឡាដទៃទៀត សេចក្តីរាយការណ៍តាមបណ្តាញសង្គម បានបង្ហាញនូវសមត្ថភាព អស្ចារ្យរបស់កីឡារករខ្មែរលើផ្នែកកីឡាប្រដាល់ក្បាច់គុន ដែលកាន់តែបង្កើននូវមោទនភាព របស់ជាតិកាន់តែខ្លាំង។ កាលពីយប់ថ្ងៃអាទិត្យទី២៦កុម្ភៈកន្លងមកនេះ កីឡាករព្រំសំណាង នៃផ្នែកប្រដាល់ក្បាច់គុនខ្មែរ បានផ្តួលកីឡាករជើងខ្លាំងរុស្ស៊ីអាយុ២១ឆ្នាំ ឈ្មោះហ្វៀដាវ ហ្សុន ណាអ៊ីម៉ូហ្វ Firdavs Zhon Naimov ដួលសន្លប់ក្នុងទឹកទីមួយលើសង្វៀន Thai Fight ក្នុងប្រទេសថៃ។

គេហទំព័រលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសកម្ពុជាបានអបអរសាទរចំពោះជោគជ័យរបស់កីឡាករខ្មែររូបនេះ។

ads banner