ប្រធានគណបក្សប្រជាជនកម្ពុជាទាត់ចោលសំណើរកការសុំទោសរបស់លោក សុន ឆ័យ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានទាត់ចោលការចង់សុំទោសរបស់អនុប្រធានគណបក្សភ្លើងទៀនលោក សុខ ឆ័យ បន្ទាប់ពីក្តីក្តាំទៅតុលាការទាំង៣ថ្នាក់ត្រូវបានគេរកឃើញថាលោក សុន ឆ័យ នោះមានកំហុស។
លោក សុន ឆ័យ បានចោទធ្ងន់ៗថា មានការទិញ និងលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោត ខែមិថុនា ឆ្នាំ២០២២ ដែលជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ ការចោទនោះបាននាំឱ្យមានការប្តឹងពីគណបក្សប្រជាជនកម្ពុជា និងការប្តឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគជប។
ក្រោយការប្តឹងផ្តល់តាមរយៈសាលាដំបូង, សាលាឧទ្ធរណ៍ និងតុលាការកំពូល, លោក សុន ឆ័យ បានចាញ់ក្តីទាំង៣លើក និងត្រូវបានសម្រេចចុងក្រោយ ត្រូវបង់សងជម្ងឺចិត្តគណបក្សប្រជាជនចំនួន៤ពាន់លានរៀល និងបង់ចូលថវិការដ្ឋចំនួន១០លានរៀល។
លោក សុន ឆ័យ បានព្យាយាមរកការនិយាយសុំទោសចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។ ការព្យាយាមរកការសុំអភ័យទោសនេះ បានធ្វើតាមរយៈ អ្នកសម្របសម្រួលម្នាក់ឈ្មោះ សយ សុភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់មកវិញថាវប្បធម៌សុំទោសរបស់ពួកមេខ្លោងធ្វើនយោបាយប្រឆាំង ដែលក្រោយមកបែរក្រឡាស់ ពាក្យសម្តីរបស់ខ្លួនវិញនោះ គឺធ្លាប់មានជាមេរៀនរួចមកហើយ។
សម្តេចតេជោសែន ក្នុងចំណារលិខិតមួយតាមរយៈអ្នកជួយសម្របសម្រួល បានបញ្ជាក់ច្បាស់មកវិញថា «យើងនឹងមិនទទួលការសុំទោសនោះឡើយ…យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ…យើងទទួលយកមិនបាន នូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត។
យើងធ្លាប់ត្រូវបានគេសុំទោសច្រើនដងមកហើយ ប៉ុន្តែរឿងច្រំដែលនៅតែកើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែល ហើយសុំទោសតាមផ្លូវតុលាការ ដើម្បីឱ្យមនុស្សអាក្រក់វារាលចាល»។
សម្តីបានប្រាប់អ្នកជួយសម្របសម្រូលនោះទៀតថា គេក៏បានដឹងរួចមកហើយថា សម រង្ស៊ី ធ្លាប់បានសុំទោសសម្តេចដែរ ប៉ុន្តែទីបំផុតរឿងនោះនៅតែកើតឡើងជាដដែល។ សម្តេចបានបញ្ជាក់ចុងក្រោយថា «…អ្នកគាំទ្ររបស់វាគឺដូចតែគ្នា ដែលយើងត្រូវប្រើផ្លូវច្បាប់ ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។