២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤០០ករណី (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៩ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មី កូវីដ១៩ នៅអាស៊ានថ្ងៃនេះ មានចំនួន ៤៤៦ករណី ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន, និងប្រទេសកម្ពុជា។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែល មានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១៩០ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ, ឡាវ, ថៃ និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។
គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦០ម៉ឺន ១៨៦ករ ណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៣២០នាក់ ។ បើគិតសរុបនៅលើសា កល លោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៧៩លានករណី, និងការស្លាប់ មានជាង ៦លាន ៧៩ម៉ឺននាក់ ៕