២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន២ករណី ដែលកើនឡើងមកវិញចំនួន ១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី២ករណីនៅថ្ងៃនេះ គឺជាការឆ្លងដែលកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់។ កម្ពុជារយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៧ម៉ឺន ៣ពាន់ ៣២៨នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀន រស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួច មកនេះ ។

ads banner