សម្តេចតេជោ ហ៊ុន សែន ៖ វឌ្ឍនភាពក្នុងវិស័យអប់រំ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៅកម្ពុជា

ភ្នំពេញ៖ វឌ្ឍនភាពក្នុងវិស័យអប់រំនៅកម្ពុជា គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ អន្តរ ជាតិ កោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្មានជោគជ័យណាមួយដែលមិនកើតចេញពីការលំបាកទេ ដូច្នេះជោគជ័យនៃការលំបាកនេះ គឺត្រូវថែរក្សាឱ្យបាន ជាពិសេសគឺកត្តាសុខសន្ដិភាព ដូច្នេះទើបគ្រប់គ្នាបានចង់ចាំនៅថ្ងៃរំដោះ ៧ មករា ដែលបានរំដោះជីវិតរបស់ប្រជាជននៅទូទាំងប្រទេស ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា វឌ្ឍនភាពក្នុងវិស័យអប់រំនៅកម្ពុជា គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ជំនាន់មុន មានតិចតួចណាស់ ដែលយុវជនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ប៉ុន្ដែនៅពេលនេះនិស្សិតរាប់ម៉ឺនក្នុង១ឆ្នាំៗបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត ដែលនេះបានបញ្ហាពីកត្តាសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចតេជោ បានថ្លែងទៀតថា សូមកុំខ្លាចក្នុងការចំណាយដើមទុន លើការវិនិយោគលើវិស័យអប់រំសិក្សាធិការ ដែលការវិនិយោគនេះ ទទួលបានលទ្ធផលធំណាស់ នោះគឺធនធានមនុស្ស ដែលជាកត្តាជំរុញភាពធន់មាំ នៃសេដ្ឋកិច្ច និងសង្គម។ សម្តេច ថា រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ក្នុងនោះរចនាសម្ព័ន្ធទន់គឺធនធានមនុស្ស។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចោទជាសំនួរថា ហេតុអ្វីការសិក្សានៅថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និស្សិត ជិត ៥ពាន់នាក់ ក្នុងនោះមានស្រ្ដីតែជាង ១ពាន់នាក់? ចំនួននេះតិចតួចណាស់ ដោយសម្ដេចជំរុញឱ្យមានសិក្សាឡើងវិញលើចំនួនស្រ្ដីសិក្សានៅទីនេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner