ប្រធានាធិបតីអ៊ុយក្រែនកោតសរសើរប្រជាជនរបស់ខ្លួនដែលទប់នឹង «រដូវរងារដ៏លំបាក» បាន

គៀវ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក ហ្សេឡែនស្គី (Zelensky) និយាយថា ប្រជាជនអ៊ុយក្រែនបានយកឈ្នះរដូវរងា ‘លំបាកខ្លាំង’ ខណៈប្រឈមនឹងការគ្មានថាមពលអគ្គិសនីប្រើប្រាស់។

ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelensky) កាលពីថ្ងៃពុធ បានសរសើរប្រជាជនរបស់លោក សម្រាប់ការរស់រានមានជីវិតពីរដូវរងា “ដ៏លំបាក” ដែលត្រូវបានសម្គាល់ដោយការវាយប្រហារជាប្រព័ន្ធរបស់រុស្ស៊ី លើរោងចក្រថាមពល ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ធ្លាក់ចូលទៅក្នុងភាពងងឹត និងត្រជាក់។

លោក ប្រធានាធិបតី ហ្សេឡែនស្គី (Zelensky) បាននិយាយបែបនេះ តាមរយៈការថ្លែងសុន្ទរកថា ប្រចាំថ្ងៃ របស់លោក ដោយគូសបញ្ជាក់ថា “យើងបានយកឈ្នះ ក្នុងរដូវរងារនេះ។

លោក ប្រធានាធិបតីអ៊ុយក្រែន បានបន្តថា «វាជារយៈពេលដ៏លំបាកមួយ ហើយប្រជាជនអ៊ុយក្រែនគ្រប់រូបបានជួបប្រទះនឹងការលំបាកនេះ ប៉ុន្តែយើងនៅតែអាចផ្តល់ឱ្យអ៊ុយក្រែន នូវថាមពល និងកំដៅ…..នៅតែមានការគំរាមកំហែង ដល់ប្រព័ន្ធថាមពល” ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner