ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ដំណើរការងារ និងរបររកស៊ីជួញដូរមិនមានហេតុការអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ប៉ុន្តែភាគច្រើនអ្នកអាចជៀសវាងស្ថានភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ។ ទោះយ៉ាងនេះក្តី ក៏គួរតែព្យាយាមចូលទៅកៀក ហើយដោះស្រាយបញ្ហានោះឲ្យបានចប់។ ថ្ងៃនេះគំនិតរបស់អ្នកពោរពេញទៅដោយផែនការ និងគំនិតបង្កើតថ្មី ដូច្នេះសូមកុំមានភ័យខ្លាចក្នុងការបង្ហាញវាចេញមក។ ដោយឡែក សូមប្រុងប្រយ័ត្នចាញ់បោកមនុស្សដែលអ្នកមិនសូវស្គាល់។ ផ្ទុយពីនេះ សូមលោកអ្នកពិនិត្យមើលស្ថានភាពឲ្យ បានត្រឹមត្រូវជាមុនប្រសិនបើអ្នកនឹងត្រូវធ្វើដំណើរវែងឆ្ងាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំធ្វើការដែលស្មុគ្រស្មាញ និងប្រថុយប្រថាន។ ប្រសិនបើមានតម្រូវការក្នុងការសម្រេចចិត្តសំខាន់ៗត្រូវប្រុងប្រយ័ត្នបំផុត។ ក្រៅពីនេះស្ថានភាពនៅកន្លែងធ្វើការពិតជាមិនស្ថិតស្ថេរនោះទេ ដូច្នេះព្យាយាមនាំភាពរីករាយ និងធ្វើអ្វីៗគ្រប់យ៉ាងដោយភាពស្ងប់ស្ងៀមជាធម្មតា។ ថ្ងៃនេះលោកអ្នកកំពុងស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ដូច្នេះអ្នកមិនអាចបង្ហាញគំនិតរបស់អ្នកទៅគូប្រជែងបានទេ។ លើសពីនេះ អ្នកគួររក្សាគំនាតពីមនុស្សដែលទើបស្គាល់ ពីព្រោះការបោកប្រាស់ និងភាពរអាក់រអួលក្នុងទំនាក់ ទំនងថ្មីៗនឹងអាចកើតមានដោយងាយ។ វាមានភាពចាំបាច់ណាស់ដែលអ្នកគួររក្សាស្ថាន ភាពដដែល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានអំណោយផលយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមព្យាយាមគូសវាសគម្រោងផែនការទាំងឡាយណាដែលលោកអ្នកមានបំណងនឹងទទួលបានផលចំណេញបន្ថែម។ ថ្ងៃនេះមានបញ្ហាមួយចំនួនតូចបានកើតឡើង ក៏ប៉ុន្តែកុំទាន់ប្រញាប់ប្រញាលដោះស្រាយវាពេក ពីព្រោះហេតុការណ៍នោះអាចសាបរលាបទៅវិញដោយមិនចាំបាច់អ្នកដោះស្រាយក៏អាចទៅរួច។ ប៉ុន្តែសូមលោកអ្នកកំណត់អាទិភាពការងារ។ អ្នកក៏អាចធ្វើការចែករំលែកការងារទៅអោយមនុស្សរួមក្រុមរបស់អ្នកបាន ពីព្រោះ វាប្រសើរជាងដែលអ្នកនឹងធ្វើអោយការងារកកកុញ ហើយមើលអាចមានការងារណាមួយ នឹងអាចទៅដល់គោលដៅនោះ។

ឆ្នាំថោះ                            

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានផលដូចការរំពឹងទុកទេ ហើយក៏មិនគួរចំណាយពេលគិតគូរការងារ និងជំនួញថ្មីឡើយ ព្រោះលទ្ធផលមិនស្មើនឹងទុនឡើយ។ សូមរស់នៅជាធម្មតា ស្ងប់ស្ងៀម និងអធ្យាស្រ័យ។ កុំខ្វល់នឹងរឿងតូចតាចពីព្រោះអាចនឹងបានភាពស្មុគ្រស្មាញបន្ថែមប៉ុណ្ណោះ។ ចំពោះការបោះជំហានធំដុំ ការផ្លាស់ប្តូរការងារ រួមទាំងការធ្វើពិធីនានាមិនគួរធ្វើក្នុងពេលនេះទេ។ បើទោះបីជាស្ថានភាពក្នុងថ្ងៃនេះមិនស្ថិតខាងអ្នកក៏ដោយ ​សូមកុំបោះបង់ការព្យាយាម។ ក្នុងនោះ ប្រហែលជាអ្នក គួរប្រឈមនឹងស្ថានភាពខាងក្រៅអោយបានច្រើន ដើម្បីអោយអ្នកងាយយល់ដឹងពីស្ថាន ភាពដែលនៅជុំវិញខ្លួនបានល្អប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញរបស់អ្នកនឹងសម្រេចផលបានល្អណាស់ ដូច្នេះសូមកុំបារម្ភអ្វីឡើយ។ ប្រសិនបើលោកអ្នកជាអាជីករ ដែលលក់ចេញទិញចូលអចលនទ្រព្យអាចនឹងជួបលាភធំក្នុងពេលនេះ ដូច្នេះសូមព្យាយាមពិនិត្យវាយតម្លៃឪកាស ធ្វើយ៉ាងណាកុំឲ្យមានការខកខាន។ ចំពោះទំនាកទំនាក់ធំតូចទាំងឡាយគឺអាចធ្វើបាន ប៉ុន្តែសូមរក្សាភាពស្មោះត្រង់។ ផ្ទុយពីស្ថានភាពវិជ្ជមានៅក្នុងថ្ងៃនេះ អ្នកក៏អាច នឹងមានរឿងខ្លះផងដែរ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងចិត្តគំនិតរបស់ខ្លួនបានទេ។ ចូរធ្វើ យ៉ាងណាកុំអោយភាពទន់ភ្លន់របស់អ្នកក្លាយទៅជាចំណុចខ្សោយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរលោកអ្នកប្រយ័ត្នរាល់សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះ ពីព្រោះកំហុសអាចនឹងកើតមានច្រើន។ ស្ថានភាពអវិជ្ជមានភាគច្រើនទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ ដូច្នេះសូមមានភាពច្បាស់លាស់ក្នុងការប្រើប្រាស់លុយកាក់ ហើយកុំពាក់ព័ទ្ធករណីទាំងឡាយដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ចំពោះការផ្លាស់ប្តូរការងារ ការបណ្តាក់ទុន ឬការពឹងពាក់អាស្រ័យអ្នកដទៃប្រហែលមិនមែនជាជម្រើសល្អសម្រាប់ថ្ងៃនេះនោះទេ។ ក្រៅពីនេះ លោកអ្នកអាចនឹងធ្វើការកែលម្អស្ថានភាពអោយ ប្រសើរបានដោយខ្លួនឯង ប្រសិនបើអ្នកមិនប្រញាប់ពេកទេ ហើយមានការជឿទាក់ទៅនឹង សមត្ថភាពរបស់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ ការបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះគឺអាចធ្វើបាន ប៉ុន្តែកុំចោលគម្រោងការ និងពិនិត្យតាមដានស្ថានភាព ហើយការជឿទុកចិត្តមនុស្សដោយងាយ គឺមិនគួរធ្វើឡើយ។ សូមរក្សាភាពស្មោះត្រង់ និងត្រូវចេះអោនលំទោន ហើយត្រូវព្យាយាមកុំបង្កើតកំហុស។ លោកអ្នកក៏អាចពិភាក្សា សុំយោបល់ពីមនុស្សនៅជុំវិញខ្លួនបាន ប៉ុន្តែមិនគួរបណ្តោយឲ្យយោបល់ទាំងនោះមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកបានឡើយ។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណង ចង់ផ្លាស់ប្តូរទីកន្លែងការងារ ឬធ្វើកិច្ចសហការនឹងអាចទៅរួច ហើយក៏មានផលគួរអោយកត់ សម្គាល់ផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចរចា ​និងការបោះជំហានលើការងារគ្រប់ប្រភេទ។ លោកអ្នកមិនចាំត្រូវរងចាំឪកាសល្អទៀតនោះទេ ដោយសារថ្ងៃនេះជាថ្ងៃមង្គល់សម្រាប់លោកអ្នក។ ក្នុងពេលនេះទំនាក់ទំនងជាមួយមនុស្ស ថ្នាក់លើនឹងអាចធ្វើអោយអ្នកទទួលបានប្រយោជន៍ជាច្រើនក្នុងការលើកស្ទួយស្ថានភាព កិច្ចការនៅក្នុងថ្ងៃនេះ នឹងស្ថានភាពកិច្ចការនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះផងដែរ។ ចំពោះ បំណងក្នុងការសហការជាមួយដៃគូចាស់ថ្មី គឺអាចធ្វើទៅបាន ភាពស្មោះត្រង់ ការលើកទឹក ចិត្ត និងការគាំទ្រមានច្រើន។ ក្នុងនោះ ប្រសិនបើអ្នកមានលទ្ធភាពក្នុងការប្រឈមនឹងស្ថាន ភាពខាងក្រៅ នោះឳកាសក៏មានច្រើនផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់ច្រើន។ សមម្រាប់ក្តីសុបិន្តនានារបស់លោកអ្នក គួរកុំស្ទាក់ស្ទើរយកមកអនុវត្តន៍ក្នុងពេលនេះ ដោយសារបញ្ហាធ្ងន់ធ្ងរនានានឹងមិនកើតឡើងសោះឡើយ។ ចំណែកមិត្តភក្តិរួមការងារនឹងជួយជ្រោមជ្រែងលោកអ្នកពេញទំហឹង។ ថ្ងៃនេះក៏ជាពេលមានអំណោយផលសម្រាប់ការចរចា ការដោះស្រាយបញ្ហា និងកិច្ចសហការនានា ដូច្នេះសូម មានភាពរហ័សរហួនបំផុត។ ប្រសិនបើអ្នកច់ផ្លាស់ប្តូរការងារ ឬទីកន្លែងការងារប្រហែលជា គួរគិតអោយបានម៉តចត់ ពីព្រោះផលរំខានក្នុងស្ថានភាពថ្មីគឺមានសញ្ញាណវិជ្ជមាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ទាំងពួង​ ដូច្នេះសូមកុំបារម្ភលាភសំណាង និងប្រាក់កាក់ហូរចូលមិនដាច់នោះទេ។ ការងារ   បណ្តាក់ទុន និងគម្រោងថ្មី គួរបន្ថែមល្បឿនពីព្រោះការងារនោះនឹងទទួលបានជោគជ័យ និងផលដ៏ប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះលោកអ្នកដែលាមានអាជីពទាក់ទងនឹងការលក់ចេញ ទិញចូលចលន និងអចលនទ្រព្យ ដោយកំរិតនៃការចំណេញឡើងខ្ពស់ណាស់។ បើទោះបីជាស្ថានភាពនៅក្នុងថ្ងៃនេះហាក់មានអំណោយផល សម្រាប់ការងាររបស់អ្នកក្តី សូមរក្សាពាក្យសំដី និងអាកប្បកិរិយាជាពិសេស ពីព្រោះវាអាច អោយអ្នកខាតប្រយោជន៍។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ អាចសម្រេចផលបានជោគជ័យយ៉ាងត្រចេះត្រចង់ ចូរកុំភ្លេចចាប់យកឳកាសថ្មីដែលកំពុងតែឈានមកដល់។ ប៉ុន្តែសូមគិតគូរពីហិរញ្ញវត្ថុផង កុំទាន់ចំណាយប្រាក់លើអចលនវត្ថុ។ សម្រាប់លោកអ្នកបម្រើការការងាររដ្ឋ និងឯកជនអាចរំពឹងថាទទួលបានពត៌មាននៃការផ្លាស់ប្តូរមុខមាត់ការងារថ្មី ឬការតម្លើងប្រាក់ខែយ៉ាងប្រសើរ។ ក្នុងនោះសូមលោកអ្នកព្យាយាម កុំឲ្យមានមតិរិះគន់ ឬការចរចាបញ្ហាមិនចំបាច់ មិនទាក់ទងនឹងការងារ។ ដោយឡែក ក៏សូមចំណាយពេលវេលាខ្លះដើម្បីពិនិត្យ វាយតម្លៃស្ថានភាពដែលកំពុងកើតឡើង ហើយក៏មិនគួរមើលងាយស្ថានការណ៍ណាមួយ នោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នក។ លោកអ្នកក៏អាចមានលទ្ធភាពពេញលេញដើម្បីបំពេញក្តីសុបិន្តរបស់ខ្លួន។ ហេតុការណ៍ ឬស្ថានភាពអវិជ្ជមានតូចតាចមិនអាចបញ្ជៀសបានទាំងស្រុង ប៉ុន្តែក៏មិនអាចមករំខានភាពជោគជ័យរបស់អ្នកបានដែរ។ ប្រសិនបើអ្នកនឹងធ្វើការជាក្រុម នោះផលប្រយោជន៍កាន់តែប្រសើរ ពីព្រោះលោកអ្នកត្រូវការមតិយោបល់ទូលំទលាយសម្រាប់វឌ្ឍនភាពការងារ។ ក្រៅ ពីនេះ ថ្ងៃនេះមានអំណោយផលល្អប្រសើរណាស់សម្រាប់ការសាកល្បង ការបង្កើតថ្មី និង ការស្វែងយល់នានា ហេតុនេះមិនគួរបារម្ភអ្វីនោះទេ។

ចំណាំៈ

ឆ្នាំទាំង៦ ខាល រោង មមែ រកា ច កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលក្នុងការ ធ្វើកិច្ចសហការ ការបង្កើតការងារថ្មី និងការបណ្តាក់ទុន។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner