យានអវកាស Chandrayaan-2 របស់ឥណ្ឌាទទួលជោគជ័យ ក្នុងការជ្រៀតចូលគន្លងគោចរជុំវិញព្រះច័ន្ទដោយជោគជ័យ
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌា៖ យានអវកាសឥណ្ឌា ចាន់ដ្រានយ៉ាន ២ បានចូលដល់គន្លងគោចរជុំវិញឋានព្រះច័ន្ទដោយជោគជ័យ ដើម្បីត្រៀមចុះចតនៅថ្ងៃទី០៧ខែកញ្ញាខាងមុខ នេះបើតាមទីភ្នាក់ ងារអវកាសឥណ្ឌា ISRO នៅថ្ងៃអង្គារនេះ ។
នៅក្នុងបេសកកម្ម ចាន់ដ្រានយ៉ាន ២ យានមានឈ្មោះថា វីក្រាម នឹងត្រូវចុះចតនៅលើផ្ទៃព្រះច័ន្ទ ហើយវាក៏មានផ្ទុកយានអាចចល័តបានមួយគ្រឿងទៀតផងដែរឈ្មោះ ប្រាកយ៉ាន ។
យ៉ាងណាមិញ បើការចុះចតទទួលជោគជ័យដូចការរំពឹងទុកនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលមានយាននៅលើឋានព្រះច័ន្ទ បន្ទាប់ពីរុស្ស៊ី សហរដ្ឋអាមេ៉រិក និងចិន ៕ធ.ដ




